សន្តិសុខដុតកង់ឡានក្នុងដីឡូត៍១កន្លែងឆេះផ្សែងហ៊ុយខ្មួលខ្មាញ់ផ្អើលរថយន្តពន្លត់អគ្គិភ័យនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូត៍ខាងក្រោយផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញសន្តិសុខផ្សារស្ទឹងមានជ័យថ្មីបានទៅដុតកង់ឡាននៅត្រង់ចំណុចដីឡូត៍ខាងលើបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋអ្នកជិតខាងក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចុះដល់ទីតាំងកន្លែងកើតហេតុជួយបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមចៀសវាងការរាលដាលទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋបន្តទៀត៕

អត្ថបទ៖សាវី

Share.