«Doom Da Da» បទ​ចម្រៀង​​បែប​ Dance Version ទើប​តែ​ចេញ​ថ្មីៗ​ក្ដៅ​ៗ​ហ៊ុយ​ៗ​របស់​​តារា​ចម្រៀង​រូប​ស្រស់​ប្រចាំ​ផលិត​កម្ម​ហង្សមាស​​កញ្ញា​យូរី ត្រូវ​បាន​មតិ​ហ្វេន​សរសើរ​​ថា​ពីរោះ​ ថែម​ទាំង​ប្រដូច​កញ្ញា​ទៅ​នឹង​កំពូល​តារា​ចម្រៀង​​លំដាប់​ពិភពលោក​ Lady Gaga ថែម​ទៀត​។

នា​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កុម្ភៈនេះ​ ស្រី​ស្អាត​ យូរី បាន​បង្ហោះ​បទ​ចម្រៀង​ «Doom Da Da» របស់​ខ្លួន​នៅ​លើ​ផេក​ផ្ទាល់​ខ្លួន​ ហើយ​មិន​ដល់​មួយ​ម៉ោង​ផង​ បទ​ចម្រៀង​នេះ​ទទួល​បាន​ feedback ល្អ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ ដោយ​ភាគ​ច្រើន​បាន​​បញ្ចេញ​ចំណាប់​អារម្មណ៍​វិជ្ជមាន​ចំពោះ​បទ​ចម្រៀង​បែប​ Dance Version ញាក់​កន្ត្រាក់​អារម្មណ៍​នេះ​។

​ហ្វេន​​​ភាគ​ច្រើនពេញ​ចិត្ត​ចំពោះ​បទ​ថ្មី​មួយ​នេះ​ ដោយ​មតិ​ទាំង​នោះ​រួម​មាន​៖ «ពីរោះ», «ទាន់​ហើយ», «ចង់​ប្រហែល​ Lady Gaga ហើយ​​នឹង​អូន​»

ចង់​ដឹង​ថា​បទ​ចម្រៀង​នេះ​ល្អ​និង​កន្ត្រាក់​អារម្មណ៍​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.