អ្នក​សិល្បៈ​កូរ៉េ​ មាន​ទាំង​តារា​សម្ដែង​ តារា​​កំប្លែង និង​តារា​ចម្រៀង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​មក​ប្រកាស​ជា​បន្ត​បន្ទាប់​គ្នា​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​កំពុង​សំរាក​ព្យាបាល​ដោយ​ខ្លួន​ឯង​​នៅ​តាម​ផ្ទះ​រៀង​ខ្លួន​។

អ្នក​ចម្រៀង​វ័យ​ក្មេង​ Wonwoo ដែល​ជា​សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​ Seventeen បាន​តេស្ដ​រក​ឃើញ​វិជ្ជមាន​ ចំណែក​តួអង្គ​ Hoshi កំពុង​តែ​រង់ចាំ​តេស្ដ​ PCR ព្រោះ​​គេ​ជា​មនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​ Wonwoo។

នៅ​ថ្ងៃ​​សៅរ៍​ ទី​១២ ខែ​កុម្ភៈ ផលិតកម្ម​ Pledis Entertainment បាន​ចែក​រំលែក​ថា​ «សមាជិក​ Wonwoo បាន​តេស្ដ​​រក​ឃើញ​វិជ្ជមាន​ Covid-19។ អាការៈ​ Wonwoo ​កាល​ពី​ថ្ងៃ​សុក្រ​ទី​ ១១ មាន​ដូច​ជា​ឈឺ​ក ​និង​ក្ដៅ​ខ្លួន​ដូច្នេះ​លោក​បាន​ទៅ​ធ្វើ​តេស្ដ​រហ័ស​ដោយ​ខ្លួន​ឯង​ ហើយ​ជា​លទ្ធផល​គឺ​វិជ្ជមាន​។ បន្ទាប់​ពី​ដឹង​លទ្ធផល​លោក​បាន​ប្រញាប់​ទៅ​ធ្វើ​តេស្ដ​ PCR ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​១២ នេះ​លទ្ធផល​ម៉ាស៊ីន​ធំ​បង្ហាញ​ថា​លោក​មាន​វិជ្ជមាន​ Covid-19។ អាការៈ​ជារួម​របស់​លោក​មិនមាន​អ្វី​ផ្សេង​ក្រៅ​ពី​ឈឺ​ក​និង​ក្ដៅ​ខ្លួន​នោះ​ទេ​ ខណៈ​នេះ​លោក​បាន​ព្យាបាល​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​»

ផលិតកម្ម​ Pledis Entertainment បាន​បន្ត​ទៀត​ថា​ «ថ្មីៗ​នេះ​ សមាជិក​ទាំង​អស់​របស់​ Seventeen ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ Wonwoo នោះ​ទេ​ លើក​លែង​តែ​ Hoshi ប៉ុណ្ណោះ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​ Wonwoo។នម្សិលមិញ​នេះ​សមាជិក​ទាំង​អស់​របស់​ Seventeen បា​ន​ធ្វើ​តេស្ដ​ខ្លួន​ឯង​ហើយ​ជា​លទ្ធផល​គឺ​ ​អវិជ្ជមាន។

​Wonwoo និង​ Hoshi មិន​អាច​ចូលរួម​ក្នុង​ជំនួប​តាម​ Online ដែល​ជា​កម្មវិធី​អបអរ​ Mini-Album «Attacca» ដែល​ជា​អាល់ប៊ុម​បាន​នោះ​ទេ​។

អ្នក​សិល្បៈ​ល្បីៗ​កូរ៉េ​​ពីរ​រូប​ដែល​កំពុង​តែ​សំរាក​ព្យាបាល​ដោយ​ខ្លួន​ឯង​ និង​ធ្វើ​ចត្តាឡីស័ក​ខ្លួន​​នា​ពេល​ថ្មីៗ​នេះ​ដែរ​​មាន​ដូច​ជា​ Haha និង​ Kim Jookook៕

Telegram-Troryorng
Share.