នៅក្នុងឱកាសចូលរួមអបអរខែដ៏ពិសេសនៃទិវាក្តីស្រលាញ់ ១៤ កុម្ភៈ (Valentine’s Day) ហាង The Asian Kitchen ជាហាងអាហារ​​ល្បីឈ្មោះខាងម្ហូបបែបចិននិងអាស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន YINKOK FOOD CORP ក៏បានចូលរួមសកម្មភាពដ៏មានអត្ថន័យក្នុងការចែករំលែកក្តីស្រលាញ់ដល់សង្គមផងដែរ។

យុទ្ធនាការចែករំលែកអាហារនៃក្តីស្រលាញ់ ៥ ០០០ ប្រអប់របស់ហាងThe Asian Kitchen (T.AK.)   ត្រូវបានធ្វើឡើងបន្តទៀតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលកំពុងចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២២។

គិតត្រឹមរយៈពេល ២សប្តាហ៍ អាហារចំនួន ៧៧០ ប្រអប់ ត្រូវបានរៀបចំឡើងជូនក្រុមគ្រូពេទ្យយ៉ាងសម្រិតសម្រាំងជាមួយមុខម្ហូបពិសេសៗប្រចាំហាង ដូចជាបាយសាច់ខ្វៃ បាយសាច់ឆាស៊ីវ បាយសាច់ជ្រូក មីសាច់ខ្វៃ និងបាញ់ហយ ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ និងស្តង់ដារអនាម័យខ្ពស់បំផុត។

ក្នុងឱកាសនេះផងដែរ តំណាងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានសម្តែងនូវការអរគុណដល់ក្រុមហ៊ុន YINKOK FOOD CORP ក៏ដូចជាហាង The Asian Kitchen (T.A.K) ដែលបានឧបត្ថម្ភអាហារដ៏ឆ្ងាញ់ និងប្រកបដោយអនាម័យជូនដល់ក្រុមគ្រូពេទ្យ។ នេះជាទឹកចិត្តនិងគំរូដ៏ល្អគួរឱ្យកោតសរសើរ ក្នុងការចូលរួមផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ។

ទន្ទឹមគ្នានឹងសកម្មភាពសប្បុរសធម៌ក្នុងឱកាសនៃទិវាក្តីស្រលាញ់នេះ ហាង The Asian Kitchen (T.A.K) ក៏មានការផ្តល់ជូនពិសេស​​​ជូនដល់អតិថិជនផងដែរ។ លោកអ្នកអាចកុម្មង់អាហារឈុតពិសេសសម្រាប់ ២​ នាក់ ក្នុងតម្លៃត្រឹមតែ ១០.៩៩ ដុល្លារប៉ុណ្ណោះ ដែលមាន២ឈុតសម្រាប់ជ្រើសរើស គឺ​ 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗗𝘂𝗼 𝟭 និង​  𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗗𝘂𝗼 𝟮។ ការផ្តល់ជូនពិសេសនេះមានរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ និងនៅគ្រប់សាខាហាង The Asian Kitchen (T.A.K)   រួមមានសាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ សាខាផ្សារទំនើបសុរិយា និងសាខាផ្លូវ ២២២៕

Share.