
លោកជំទាវ កែ សួនសុភី ស សុខាប្រធានក្លិបបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បន្តនាំយកជាគ្រឿងឧបភោគ បរិភោគជូនដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ខណៈកន្លងមកក្លិបមួយនេះបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ។
អត្ថបទពាក់ព័ន្ធ៖ក្លិបបាល់ទាត់វិសាខា បន្តនាំយកអំណោយចែកជូនដល់កងទ័ព
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ នេះតំណាងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងក្រុមការងារបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ជូនដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រោមការចូលរួមពីសំណាក់ឯកឧត្តម សំកុល សុចិត្រា អនុប្រធាន ស.ស.យ.ក. ខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។
អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបបាល់ទាត់វិសាខា ប្រគេនគ្រឿងឧបភោគបរិភោគជូនព្រះចៅអធិការវត្តកូនដំរី
អំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈរួមមាន៖
១-អង្គរផ្កាម្លិះ ៥៥បាវ ស្មើនឹង២៧៥០គីឡូក្រាម
២-មី ១០កេសធំ ស្មើនឹង៦០កេសតូច
៣-ត្រីខកំប៉ុង១០កេស ស្មើនឹង១០០០កំប៉ុង
៤-ទឹកបរិសុទ្ធ ១៥កេស
៥-ទឹកក្រូចកំប៉ុង ១៥កេស
៦-ទឹកស៊ីអ៊ីវ ២៥យួរ
៧-ទឹកត្រី ២៥យួរ
៨-ទឹកអាល់កុល១កាន ស្មើនឹង៣០លីត
៩-ម៉ាស១កេស ស្មើនឹង២៥០០ម៉ាស់
អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបវិសាខា ផ្ដល់ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រយុទ្ធនឹងកូវីដ-១៩



