កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ដែល​ប្រជាជន​កម្ពុជា​និយម​ហៅ​ថា​ ទិវា​នៃ​ក្ដីស្រលាញ់​ នោះ​ មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ឱកាស​នេះ​បង្ហាញ​ក្ដី​ស្រលាញ់​ និង​អ្នក​ខ្លះ​ទៀត​បង្ហោះ​បង្ហាញ​កាដូ​និង​ខ្លួន​បាន​ទទួល​។ ផ្ទុយ​ពី​គេ​ផ្សេង​​តារា​កំប្លែង​និង​ជា​ពិធីការិនី​ភេទ​ទី​៣ ផេនខេក​ (Pancake) បែរ​ជា​បង្ហោះ​ពាក្យ​ចាក់ដោត​អារម្មណ៍​បែប​នេះ​ទៅ​​វិញ​។

ជា​រឿយ​តារា​កំប្លែង និង​ពិធីការិនី​សម្បូរ​វោហារ​រូប​នេះ​តែង​តែ​បង្ក​បរិយាកាស​រីករាយ​ជូន​ចំពោះ​ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ទិវា​នៃ​ក្ដី​ស្រលាញ់​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ផ្ដល់​ស្នាម​ញញឹម​និង​សំណើច​ដល់​មនុស្ស​ទាំង​ពួង​រូប​នេះ​បែរ​ជា​ចេញ​មក​បង្ហោះ​ត្អូញត្អែរ​ថា​៖ «អស់​បំណុល​ពេល​ណា​ ចង់​ត្រលប់​ទៅ​ប្រើ​ជីវិត​បែប​នេះ​វិញ​ សាមញ្ញ​ៗ​តែ​ក្ដី​សុខ​ ថ្ងៃ​នេះ​ខ្ញុំ​មិន​សុំ​ផ្កា​សុំ​អីពី​អ្នក​ណា​ម្នាក់​ទេ​ ខ្ញុំ​សុំ​តែ​ស្នាម​ញញឹម​របស់​ខ្ញុំ​ពី​មុន​ត្រលប់​មក​វិញ​គឺ​អស់​ចិត្ត​ហើយ​»

ប្រយោគ​ធម្មតា​តែ​បង្កប់​ដោយ​អារម្មណ៍​ឈឺ​ចាប់​ ខូច​ចិត្ត​ និង​ស្រណោះ​ខ្លួន​របស់​សិល្បករ​កំប្លែង​រូប​នេះ​បានទាញ​បាន​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ហ្វេន​រហូត​មាន​អ្នក​គាំទ្រ​ជា​ច្រើន​រូប​បាន​ចូល​មក​លើក​កម្លាំង​ចិត្ត​និង​លើក​ទឹក​ចិត្ត​ឱ្យ​តារា​រូប​នេះ​ប្រឹងប្រែង​តស៊ូ​ជា​បន្ត​ទៀត​ផង​ដែរ​៕​

Telegram-Troryorng
Share.