យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានឱ្យដឹងថាក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា បានសុំដកខ្លួនចេញពីព្រឹត្តិការណ៍ពានរង្វាន់ AFF U23 Championship 2022 ដោយសារតែមាន​កីឡាករ​តេស្តរកឃើញវិជ្ជមាន​កូវីដ-​១៩ ​ច្រេីន​នាក់។

សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិ ម៉ាឡេស៊ី ទល់នឹង មីយ៉ាន់ម៉ា នៅកីឡដ្ឋាន​ព្រីនស៍ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ រសៀលនេះត្រូវបានប្រកាសលុបចោល។

មីយ៉ាន់ម៉ា គឺជាសមាជិកទី២ បន្ទាប់ពីឥណ្ឌូនេស៊ី សុំដកខ្លួនចេញពីពានរង្វាន់ AFF U23 ដោយសារបញ្ហាកូវីដ-១៩ ខណ:ពូល B នៅសល់តែ២ក្រុមប៉ុណ្ណោះ គឺឡាវ និងម៉ាឡេស៊ី៕

Telegram-Troryorng
Share.