ក្រុងព្រះសីហនុ មានអ្នកជាសះស្បើយជំងឺកូវីដ១៩ ប្រមាណជា ២៦០នាក់ ហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានឡើងវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី មន្ទីរព័ត៌មានខេត្តព្រះសីហនុ។

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល  ជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួនប្រមាណ ២៦០នាក់ មុនពេលវិល ត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

Share.