ក្រុមបាល់ទាត់ Dewa United FC (ពីមុនត្រូវបានគេស្គាល់ថា Martapura FC) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០៩ បច្ចុប្បន្នមានអាយុកាល ១៣ឆ្នាំ ដែលមានលោក Tommy Hermawan Lo ជាម្ចាស់ក្លិប។

Dewa United FC គឺជាសមាជិកលីគទី២ (Liga 2) របស់ប្រទេសឥណ្ឌូនេស៊ី រដូវកាលមុនឆ្នាំ ២០២១ ប៉ុន្តែនៅឆ្នាំ ២០២២ ក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងនៃទីក្រុងតង់ហ្គឺរាំង (South Tangerang) មួយនេះបានឡើងទៅកាន់លីគកំពូល (Liga 1) ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣។

ក្រុម Dewa United មានគ្រូ​បង្វឹក​សញ្ជាតិឥណ្ឌូនេស៊ី គឺលោក Kas Hartadi, គ្រូជំនួយ Doel Khamid, គ្រូបង្វឹកកាយសម្បទា Sofianto និងគ្រូអ្នកចាំទី Erick Ibrahim។

សម្រាប់ទីលានវិញក្រុម Dewa United ប្រើប្រាស់ពហុកីឡដ្ឋានឈ្មោះ Indomilk Arena រួមជាមួយក្រុម Persita Tangerang ដែលអាចផ្ទុកទស្សនិកជនបានចំនួន ១៥,០០០នាក់ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៤ និងបញ្ចប់នៅឆ្នាំ ២០១៨៕

ពហុកីឡដ្ឋាន Indomilk Arena
Telegram-Troryorng
Share.