ប្រកួត​អន្តរជាតិ​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ របស់​ក្រុម​វិសាខា គឺ​ជា​ជំនួប​រវាង​ក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ថៃ ជាមួយ​ក្រុម​សិង្ហបុរី សម្រាប់​វគ្គ​ជម្រុះ​ពូល C នៃ​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2022 ក្នុង​រាជធានី​ភ្នំពេញ យប់​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ជា​លទ្ធផល​ក្រុម​ជើង​ឯក​១​សម័យកាល​ថៃ បាន​យក​ឈ្នះ​ក្រុម​តោជំទង់​សិង្ហបុរី ដោយ​លទ្ធផល​៣ទល់១ ក្រោម​ការ​កាត់សេចក្ដី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Yadi Nurcahya ជនជាតិ​ឥណ្ឌូណេស៊ី ខណៈ​ការ​ប្រកួត​ដំណើរការ​ពី​ម៉ោង​៧​យប់។

កីឡាករ Ilhan bin Fandi Ahmad របស់​សិង្ហបុរី ជា​កីឡាករ​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​បាន​​លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ សម្រាប់​ប្រកួត​កម្រិត​អន្តរជាតិ​ផ្លូវការ នៅ​នាទី​១៦ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ឥណ្ឌូណេស៊ី វាយ​បក​វិញ​៣គ្រាប់ ដោយ​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ​ Teerasak របស់​ក្រុម Port FC ២គ្រាប់​និង​កីឡាករ Niphitphon ចំនួន​១គ្រាប់។

Telegram-Troryorng
Share.