រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យប្រជាពលរដ្ឋ អ្នករៀបចំកម្មវិធីជួបជុំមនុស្សនិងកម្មវិធី សង្គមដទៃទៀតជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡាឬកម្មវិធីកម្សាន្តឲ្យធ្វើ ការកាត់បន្ថយចំនួនអ្នកចូលរួមឲ្យនៅកម្រិតអប្បបរមាដើម្បីធានាបាននូវការអនុវត្តគម្លាត សុវត្ថិភាពបុគ្គលនិងសង្គម។

ការណែរបស់រាជរដ្ឋាភិបាលនេះបានធ្វើឡើងនៅក្នុងសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»។

បើតាមរាជរដ្ឋាភិបាល មេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» (Omicron) ដែលមានកម្រិតឆ្លងរាល ដាល លឿន និង សកម្មជាងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ត្រូវបានរកឃើញជាលើកដំបូងក្នុង សហគមន៍នៅកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ អត្រានៃការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគប្រភេទ «អូមីក្រុង» មានការកើនឡើងគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។

សារាចរបានបន្តថា ទោះបីជាមាន ការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា មេរោគប្រភេទ «អូមីក្រុង» នេះ មិនមានកម្រិត គ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចមេរោគប្រភេទដែលតា (Delta) ក៏ដោយ ប៉ុន្តែ ការបន្តកើនឡើងជាគំហុកនូវចំនួនអ្នក ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនេះ នឹងបង្កជាហានិភ័យសម្រាប់ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា ហានិភ័យ ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន ជាពិសេស អ្នកជំងឺកូវីដ-១៩ ដែលមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ និងអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺប្រចាំកាយគួបផ្សំផ្សេង ឬដែលមានប្រព័ន្ធការពារខ្លួនខ្សោយ ព្រមទាំងអាចបង្កផលប៉ះពាល់ដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ ដែលបាននិងកំពុងដំណើរការទៅដោយរលូននៅកម្ពុជា៕

សូមអានខ្លឹមសារសារាចរខាងក្រោម៖

Share.