ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារដែលមានអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ និងកុមារដែលមានអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។

ការចាក់ដូសទី៣សម្រាប់កុមារនេះ មានគម្លាតចាប់ពី៤ខែឡើងទៅគិតចាប់ពីពេលចាក់ដូសទី២៕

Share.