ការប្រកួតបាល់បោះជើងឯកប្រចាំទ្វីបអាស៊ី 2022 FIBA Asia Cup ដែលរៀបចំនៅប្រទេសឥណ្ឌូណេស៊ី បានចាប់ឆ្នោតជ្រើសរើសពូលសម្រាប់វគ្គ១៦ក្រុមចុងក្រោយរួចរាល់ហើយ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ខណៈការប្រកួតនេះបានលើកពេលក្រោយបញ្ហាឆ្លងជាសកលនៃជំងឺកូវីដ-១៩ នាពេលកន្លងទៅ។
អត្ថបទពាក់ព័ន្ធ៖ប្រកួតបាល់បោះជើងឯកទ្វីប លើកពេល១ឆ្នាំព្រោះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ផ្ទុះកូវីដ-១៩ ខ្លាំង
តាមផែនការការប្រកួតធ្វើឡើងនៅទីក្រុងហ្សាកាតា ចន្លោះពីថ្ងៃទី១២ ដល់២៤ ខែកក្កដា ឆ្នាំ២០២២ ដោយត្រូវប្រកួតសន្សំពិន្ទុក្នុងពូល មុនបន្តរកក្រុមឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយ រហូតដល់រកម្ចាស់ជើងឯកឃើញ។
អត្ថបទពាក់ព័ន្ធ៖តៃវ៉ាន់ ជាក្រុមកូនពៅឡើងទៅដណ្តើមជើងឯកបាល់បោះប្រចាំទ្វីប 2021 FIBA Asia Cup
ក្រុមអូស្រ្តាលី ជាម្ចាស់ជើងឯកឆ្នាំចាស់ ហើយក្រុមចិន ជាក្រុមដែលឈ្នះជើងឯកបានច្រើនជាងគេរហូតដល់១៦លើក គិតចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងពីឆ្នាំ១៩៦០មក៕