ឧត្តរមានជ័យ ៖ សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានប្រទះឃើញងាប់ ដោយសារជាប់អន្ទាក់របស់ព្រាន ហើយដាច់រត់ជាច្រើនថ្ងៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ ។

សត្វទន្សោងឈ្មោលមួយក្បាលនេះ ត្រូវបានកម្លាំងការពារព្រៃឈើសហគមន៍ដើរល្បាតហើយប្រទះឃើញ គួរឲ្យសោកស្តាយ បានងាប់បាត់ទៅហើយ ដោយសារជាប់អន្ទាក់ព្រានដាច់រត់អស់ជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ។

ក្រោយពីប្រទះឃើញ សត្វទន្សោងនេះ ត្រូវបានដឹកយកទៅទីស្នាក់ការកណ្តាលសហគមន៍សង្ឃរុក្ខាវ័ន ដើម្បីធ្វើពិធីបង្សុកូល និងកប់នៅទីនោះ ៕

Share.