កំពង់ធំ៖ ឆ្លើយតបទៅនឹងការគ្រប់គ្រងដីចំណីផ្លូវតាមដងផ្លូវជាតិ នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោងបានរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ក្នុងស្រុកស្ទោង ។

លោក សាយ គឹមឡម ក្នុងនាមរដ្ឋបាលស្រុកស្ទោងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ផ្លូវជាតិលេខ៦ ចាប់ពីច្រមុះជ្រូកសាលាស្រុកស្ទោងភូមិសាមក្អោក ឃុំទ្រាដល់ច្រមុះជ្រូកភូមិមឈាយ សំព្រោជ ។

លោកបានបន្តថាដើម្បីបញ្ជៀសនូវការកស្ទះដោយសារភាពរញ៉េរញៃ ដែលបណ្តាលមកពីការសាងសង់ តសំយាប ដើម្បីដាក់លក់ទំនិញនៅតាមផ្ទះក៏ដូចជាការដាក់ស្លាកយីហោនិងមានទឹកដក់នៅតាមដងផ្លូវធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋបាលស្រុកស្ទោង បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ ក្នុងស្រុកស្ទោង លេខ ០០៣/២២ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីថែរក្សាគុណភាពផ្លូវឲ្យជាប់បានយូរ និងកែលម្អសោភ័ណភាព ឲ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា។លោកក៏បានបញ្ជាក់ផងដែរថាសេចក្តីជូនដំណឹងនេះនិងបញ្ចប់នៅថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២២ខាងមុខ។

លោក សាយ គឹមឡម បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ នឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែល រស់នៅតាមដងផ្លូវជាតិ សូមជួយរុះរើសំយ៉ាបរឺស្លាកយីហើយសូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ ដែលធ្វ់ឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ទៀតផង៕ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជនស្រុកស្ទោងក៏បានសាទរចំពោះអាជ្ញាធរនិងរដ្ឋបាលស្រុកស្ទោងដែលបានខិតខំអោយស្រុកមានសណ្ដាប់ធ្នាប់ល្អ។

Share.