អាមេរិក – តារា​សម្ដែង​រូប​សង្ហា​លោក​ Brad Pitt ​បាន​ប្ដឹង​អតីត​ភរិយា​អ្នក​ស្រី​ Angelina Jolie ​ករណី​លួច​លក់​អចលនទ្រព្យ​នៅ​ប្រទេស​បារាំង​ដែល​ធ្លាប់​ជា​សហកម្ម​សិទ្ធ​រួម​គ្នា​។

កាល​ពី​​ថ្មីៗ​នេះ​ TMZ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​អ្នក​មេម៉ាយ​ Angelina Jolie ​បាន​លក់​វីឡា​​ស្រា​ទំពាំង​​​នៅ​ប្រទេស​បារាំង​ដោយ​ Brad Pitt មិន​បាន​ដឹង​ទាល់តែ​សោះ​។ អ្នក​​ម្ដាយ​កូន​ទាំង​៦​រូប​នេះ​បាន​បដិសេធ​ថា​ អតីត​ស្វាមី​មិន​មាន​សិទ្ធិ​ក្នុង​ការ​ដឹង​មុន​នឹង​ការ​លក់ដូរ​ត្រូវ​បាន​សម្រេច​នោះ​ទេ​។​​

ចំពោះ​ករណី​នេះ​ Brad Pitt ​បាន​និយាយ​ថា​ទាំង​សង្ខាង​បាន​យល់​ស្រប​មិន​លក់​ហ៊ុន​ដី​ដោយ​មិន​ប្រាប់​ដំណឹង​ឱ្យ​ភាគី​ម្ខាង​ទៀត​ដឹង​នោះ​ទេ។ ជា​ច្រើន​ឆ្នាំ​មក​នេះ​តារា​សម្ដែង​ហូលីវូដ​ Pitt បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ចំពោះ​ការ​ផលិត​ស្រា​ក្រហម​និង​អចលនទ្រព្យ​ដែល​​ផ្ដល់​កម្រៃ​ច្រើន​។

យោង​តាម​ប្រភព​ជិតស្និទ្ធ​នឹង​តារា​សម្ដែង​​ល្បី​ពី​ភាពយន្ត​ ​«The Lost City»​ ​បាន​ឱ្យ​ដឹងថា​តារា​រូប​នេះ​កំពុង​តែ​សោកសៅ​ដោយ​សារ​តែ​ទង្វើ​របស់​អតីត​ភរិយា​ព្រោះ​​វីឡា​នោះ​ Brad Pitt គឺ​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​សាងសង់​ដោយ​ផ្ទាល់​។​​​​​

កាល​ពី​ឆ្នាំ​មុន​ Pitt ធ្លាប់​បាន​ប្ដឹង​ Jolie ដោយ​ហេតុផល​ដូច​គ្នា​នេះ​ទៅ​កាន់​តុលាការ​ Luxembourg ដោយ​លោក​ថែម​ទាំង​ចង់​ទិញ​អចលនទ្រព្យ​នោះ​ត្រលប់​មក​វិញ​ថែម​ទៀត​ផង​។ Brad Pitt ​និយាយ​ថា​អតីត​ភរិយា​តែងតែ​ជ្រៀតជ្រែក​លើ​ការងារ​របស់​លោក​ជានិច្ច​។​

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១ Jolie បាន​ដាក់​ស្នើ​ទៅ​កាន់​តុលាការ​ឱ្យ​ដក​សេចក្ដី​សម្រេច​ការ​បង្កក​មរតក​រួម​គ្នា​រវាង​អ្នក​ទាំង​ពីរ​ ដោយ​បាន​លើក​ឡើង​ថា​ចង់​លក់​អចលនទ្រព្យ​នោះ​ហើយ​ចង់​ឱ្យ​តុលាការ​អនុញ្ញាត​ព្រោះ​មាន​អ្នក​ចង់​សុំ​ទិញ​។ ​គូ​ស្នេហ៍​​ទាំង​ពីរ​បាន​ជ្រើស​រើស​ទិញ​ដី​កាល​ពី​អាពាហ៍​ពិពាហ៍​ឆ្នាំ​២០១៤​។

កន្លង​មក​​គូស្នេហ៍​ទាំង​ពីរ​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ក្នុង​តុលាការ​ដើម្បី​ដណ្ដើម​កាន់កាប់​អចលនទ្រព្យ​។កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន​ Brad Pitt បាន​យក​ឈ្នះ​ក្ដី​និង​ទទួល​​បាន​សិទ្ធិ​៥០​ភាគរយ​។​ យ៉ាង​ណា​មិញ​ Jolie បាន​ប្ដឹង​ជំទាស់​ដោយ​សង្ស័យ​ថា​អតីត​ស្វាមី​បាន​ប្រើ​ល្បិច​សូកប៉ាន់​តុលាការ​។

បន្ទាប់​មក​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០២១​ដដែល​តុលាការ​ កាលីហ្វ័រនីញ៉ា​បាន​ប្រកាស​សារ​ជា​ថ្មី​ឱ្យ​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​ Angelina Jolie ជា​អ្នក​គ្រប់គ្រង​លើ​អចលនទ្រព្យ​ ខណៈ​ដែល​ Brad Pitt បាន​ត្រឹម​តែ​ទៅ​មើល​​ដូច​ពី​​មុន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ Brad Pitt នៅ​តែ​បន្ត​ស្នើ​ឱ្យ​តុលាការ​ពិនិត្យ​សើរើ​លើ​ករណី​នេះ​ឡើង​វិញ​។

Brad Pitt និង​ Angelina Jolie បាន​រួម​សម្ដែង​ភាពយន្ត​ខ្នាតធំ​រួម​គ្នា​ក្នុង​រឿង​ Mr.and Mrs. Smith (2015) ក្រោយ​មក​ Brad បាន​លែងលះ​អតីត​ភរិយា​លោក​ស្រី​ Jenifer Aniston ហើយ​​មក​សេពគប់​ជាមួយ​នឹង​ Jolie។ អ្នក​ទាំងពីរ​បាន​រៀបការ​កាល​ពី​ឆ្នាំ២០១៤​ ហើយ​មាន​កូន​ចំនួន​៦​នាក់​រួម​គ្នា​ ពី​ឆ្នាំ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០១៦​ Angelina Jolie បាន​លែងលះ​គ្នា​​៕

Telegram-Troryorng
Share.