យ៉ាងហោចណាស់មានមនុស្ស៥០នាក់បន្ថែមទៀតត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តតាកែវនៅថ្ងៃនេះ។

យ៉ោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺដែលឆ្លងថ្មីនេះ មានភាគច្រើនជាកម្មករ រោងចក្រសាន់បូ ស្ថិតនៅក្នុងស្រុកព្រៃកប្បាស។

រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះសូមមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕

Share.