ថ្មី​ៗ​នេះ​ មុន​នឹង​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ លោក​ឧកញ៉ា ខេមរៈ សិរីមន្ត​ បាន​បង្ហោះ​រូប​ភាពមួយ​​ជាមួយ​នឹង​មិត្ត​ភក្ដិ​ចាស់​ម្នាក់​ដែល​​រាប់​អាន​គ្នា​ជិត​២០​ឆ្នាំ​ ដោយ​មិត្ត​ភក្ដិ​រូប​នោះ​​​គឺ​​អភិបាល​ស្រុក​​បន្ទាយស្រី​ ឯកឧត្តម​ ឃីម ហ្វីណង់។

រូបភាព​ពីរ​​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ឧកញ៉ា ខេមរៈ​ សិរីមន្ត​ បាន​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ ពិត​ជា​ទទួល​បាន​នូវ​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន​ ក៏​ដូច​ជា​ហ្វេន​របស់​លោក​។

នៅ​ខាង​លើ​រូប​ភាព​​ជាមួយ​នឹង​លោក​អភិបាល​ស្រុក​បន្ទាយ​ស្រុក​ស្រី​​ ឯកឧត្តម​ ឃឹម ហ្វីណង់​ ឧកញ៉ា​ថ្មោងថ្មី​រូប​នេះ​បាន​រៀបរាប់​ថា​ «ជា​​មិត្ត​នឹង​គ្នា​ជិត​20​ឆ្នាំ​តែ​មិន​សូវ​បាន​ជួប​គ្នា​ទេ​ព្រោះ​រវល់​រៀង​ខ្លួន​តែ​ចិត្ត​វិញ​នឹក​រលឹក​គ្នា​ខ្លាំង​ណាស់​❤️​លោក​អភិបាល​មិត្ត​របស់​ខ្ញុំ​ម្នាក់​នេះ​ចំណេះដឹង​ក៏​ខ្ពស់​សីលធម៌​ក៏​ល្អ​ទៀត​ពិបាក​រក​បាន​ណាស់​🥰​»​

សំនេរ​ដ៏​ខ្លី​អម​ដោយរូប​ភាព​ទាំង​ពីរ​នេះ​ត្រូវ​បាន​សាធារណជន​បង្ហាញ​នូវ​ក្ដី​ពេញ​ចិត្ត​និង​កោត​សរសើរ​យ៉ាង​ច្រើន​ដោយ​ភាគ​ច្រើន​ឃើញ​ថា​សុទ្ធតែ​ជា​ពាក្យពេចន៍​ល្អ​ៗ​និង​មាន​ខ្លឹម​សារ​វិជ្ជមាន​។

«ម្នាក់ជា Idol ផ្នែកចម្រៀង ម្នាក់ជា Idol ផ្នែកអភិវឌ្ឍន៍»
«ឯកឧត្តមឃឹមហ្វីណង់អភិបាលស្រុកខេត្តសៀមរាបកូនប្រុសអតីតអភិបាលខេត្តសៀមរាបឃឹមបុ៊នសុង អនាគតនិងបន្តវេនជាអភិបាលខេត្ត»

«គាត់គឺជាថ្នាក់ដឹកនាំគួរអោយគោរពពិតមែន នឹងមានសិលធម៌ល្អ»,
«មែនហ្នឹងបង ចរឹតឬកពាគាត់ថ្លៃថ្នូរនឹងនរល្អណាស់» ​និង​ «​មិត្ត​មួយ​ថ្ងៃ​ មិត្ត​មួយ​ជីវិត​»

ឯកឧត្តម ឃឹម ហ្វីណង់ ​បច្ចុប្បន្ន​មាន​វ័យ​៣៩​ឆ្នាំ​ លោក​មាន​ស្រុក​កំណើត​នៅ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។លោក​រៀន​ចប់​បរិញ្ញាបត្រ​ចំនួន​២​គឺ​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (Rule) និង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាលា​ American University of Phnom Penh (AUPP)។ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សហរដ្ឋអាមេរិក​៕

ប្រភព៖ Facebook

Telegram-Troryorng
Share.