បទ​ច​ម្រៀង​ដ៏ពីរោះ​ដែល​ប្រើប្រាស់​ចំណង​ជើង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ស្ដាប់​ «វ៉ាក់សាំង​មនុស្ស​ក្បត់​» បាន​ដំណើរ​ការ​ថត​ហើយ​ ដោយ​បទ​ចម្រៀង​នេះ​បាន​តារា​សម្ដែង​កូន​ពីរ​អ្នក​នាង​ សារ៉ាយ សក្កណា ​មក​សម្ដែង​ជា​តួ​ឯក​ស្រី​។​

សូមចុច​អាន​ ស្ងាត់ៗ​ ​អតីត​តារា​សម្ដែង​ល្បី​​ សារ៉ាយ​ សក្កណា ​នាំ​​កូន​ក្រមុំ​ដ៏​ស្អាត​មក​លេង​​ស្រុក​ខ្មែរ​!

បទ​ចម្រៀង​ដែល​ជា​សំនៀង​ដើម​​របស់​កញ្ញា​ រឿន ជីវ៉ា​ មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​មិន​ចាញ់​​បទ​ចម្រៀង​របស់​ល្បី​ៗ​ផ្សេង​​ទៀតនោះ​ទេ​ ព្រោះ​បទ​​នេះ​មាន​ចំនួន​ទស្សនា​១.៨​លាន​ដង​ នៅ​លើ​ Youtube គិ​ត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​នេះ​។

ក្រោយ​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​រយៈ​ពេល​៤​ខែ​មក​នេះ​ជា​វីដេអូ​ប៉ារ៉ូល​ច្រៀង​ (Video Lyrics)​ ពេល​នេះ​បទ​ចម្រៀង​មនោសញ្ចេតនា​ស្នេហា​កម្សត់​មួយ​នេះ​បាន​ថត​ជា​ចម្រៀង​កាយវិការ​ (MV) ហើយ​ ដោយ​បាន​បុរស​សង្ហា​ ម៉ុង ប៊ុនណូរ៉ា ចាប់​គូសម្ដែង​នឹង​អ្នក​នាង​ សារ៉ាយ សក្កណា​ ព្រម​ទាំង​វត្តមាន​កញ្ញា​ ឯម គុនថង​ ជា​តួ​​ឆ្នាសឆ្នើម​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ដោយ​តារា​សម្ដែង​ ម៉ុង ប៊ុនណូរ៉ា នៅ​លើ​បណ្ដាញ​សង្គម​​​ហ្វេសប៊ុក​​របស់​លោក​ផ្ទាល់​៕

ប្រភព៖ Facebook Mong BunHeng-Nora

Telegram-Troryorng
Share.