បាត់ដំបង៖ សមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនអ្នកលេងមាន់ចំនួន ៦នាក់អនុវត្តន៍តាមនីតិវិធី ក្រោយល្មើសច្បាប់ និងប្រមូលផ្តុំគ្នាច្រើនផ្គើននឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

លោកវរសេ​នីយ៍ឯក​ សុខ​ សារិន​ អធិអធិការនគរបាលស្រុកបវេលបានបញ្ជាក់ឲ្យដឹងថា ករណីបង្ក្រាបបទល្មើស និងទប់ស្កាត់ការប្រមូលផ្តុំគ្នាច្រើនលើទីតាំងលួចលាក់លេងល្បែងជល់មាន់ខាងលើធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រង់ចំណុចភូមិបល្ល័ង្កលើ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ 

ជនបង្កដែលនាំខ្លួនឈ្មោះបួន ជា ភេទប្រុស អាយុ ៥៦ឆ្នាំ, ឈ្មោះ គេន សៀងហៃ ភេទប្រុស អាយុ ៣៧​ឆ្នាំ, ឈ្មោះ តាន់ លីណាភេទប្រុស អា យុ ៤០ឆ្នាំ, ឈ្មោះ សៀង សំអាត ភេទប្រុស អាយុ ៤៧​ឆ្នាំ, ឈ្មោះ ជ្រិន សុផល ភេទប្រុស អា យុ ៥៦ឆ្នាំ និងឈ្មោះ វុន វុត ភេទប្រុស អាយុ ៥៥ ឆ្នាំ មួយចំនួនរស់នៅស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងការបង្ក្រាបកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន: ម៉ូតូចាស់ចំនួន ០២គ្រឿង មាន់ជល់ចំនួន ៣ក្បាល និងសង្វៀនសម្រាប់ជល់មាន់ ១ផងដែរ។ អ្នកពាក់ព័ន្ធទាំងអស់ក្រោយការឃាត់ខ្លួនកម្លាំងផ្នែកជំនាញអនុវត្តន៍វិធានការណែនាំ អប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពល្មើសច្បាប់ផ្សេៗ ហើយឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.