បាត់ដំបង៖ សមត្ថកិច្ចព្រំដែនថៃបានបន្តបញ្ជូនពលករខ្មែរជាង ១០០នាក់បន្ថែមទៀតឲ្យវិលត្រឡប់មកស្រុកកំណើ តវិញ បន្ទាប់ពីលួចឆ្លងដែនចូលទឺកដីថៃដោយខុសច្បាប់ ។

នគរបាលជំនាញកម្ពុជាបានប្រាប់ឲ្យដឹងថា កម្លាំងចម្រុះការពារតំបន់ព្រំដែននៅថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ ២០២២នេះបានចុះទទួលពលរដ្ឋខ្មែរពីភាគីថៃឲ្យវិលត្រឡប់មកស្រុកវិញសរុបចំនួន ១២១នាក់ មានស្ត្រីចំនួន ៤១នាក់ ក្មេងតូចៗ ១២នាក់ បុរសចំនួន ៦៨នាក់ ហើយក្នុងនោះមានម្នាក់រកឃើញវិជ្ជមានកូវីដ-១៩។

ប្រភពដដែលបានបន្តទៀតថា​ ការប្រគល់ទទួលពលករទាំងអស់ខាងលើនេះ នៅចំណុចច្រកទ្វាតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានក្រុមគ្រូពេទ្យចូលរួមផងដែរ ។

ក្នុងចំណោមពលរដ្ឋទាំង១២១នាក់ មានកាតផ្តល់វ៉ាក់សាំងចំនួន ៧៦នាក់ អនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន រឺឯអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបានបញ្ញូនទៅធ្វើចត្តាឡីស័ក រួមទាំងអ្នកដែលវិជ្ជមានជំងឺកូ វីដ-១៩ បានបញ្ជូនទៅព្យាបាល ក្នុងស្រុកសំពៅលូន៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.