ម្ចាស់​បទ​ចម្រៀង​ល្បី​ «Top of the Lady» កញ្ញា​ ទេព បូព្រឹក្ស​ មិន​ត្រឹម​តែ​មាន​សមត្ថភាព​ច្រៀង​រាំ​បាន​ល្អ​នោះ​ទេ​ ប៉ុន្តែ​រូប​សម្រស់​របស់​កញ្ញា​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​ទុក​ថា​ស្អាត​លេចធ្លោ​ ជា​នារី​ស្អាត​មួយ​រូប​ផង​ដែរ​។ ចំពោះ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ពី​ធម្មជាតិ​នេះ​ គឺ​បាន​មក​ពី​ហ្សែន​ខាង​ម្ដាយ​ ដែល​ទោះ​ជា​ពេល​នេះ​វ័យ​រាង​ជ្រេ​​កូន​ស្រី​កូន​ប្រុស​ធំ​ទន្ទឹម​ខ្លួន​ហើយក្ដី​ ក៏​​រូប​សម្រស់​នៅ​តែ​​រក្សា​សម្រស់​បាន​​ក្មេង​ស្អាត​​ដដែល​។

សម្រស់​របស់​ម្ដាយ​កញ្ញា​​​ទេព បូព្រឹក្ស​ ​ទាក់ទាញ​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ក្រោយ​កូន​ស្រី​បណ្ដូល​ចិត្ត​កញ្ញា​​ ទេព បូព្រឹក្ស​បាន​បង្ហោះ​រូប​ថត​បង្ហាញ​​មុខ​ម្ដាយ​របស់​ខ្លួ​ន​ព្រម​ជាមួយ​នឹង​សំនេរ​ប្រកប​ដោយ​ខ្លឹមសារ​ថា​៖ «រីក​រាយ​ថ្ងៃ​កំណើត​ម៉ាក់​ សូម​ឱ្យ​ម៉ាក់​មានសុខភាព​ល្អ​ កូន​សូម​ប្រាថ្នា​កើត​ជាតិ​ណា​ណា​ សូម​ឱ្យ​កើត​ជា​កូន​ម៉ាក់​គ្រប់ៗ​ជាតិ​»។

ងាក​មក​អ្នក​គាំទ្រ​វិញ​ ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេល​បាន​មើល​ឃើញ​សម្រស់​ពិត​របស់​ម្ដាយ​តារា​ចម្រៀង​រូប​ស្រស់​ម្នាក់​នេះ​ ដែល​មិន​ត្រឹម​តែ​ស្អាត​ទេ​ ថែម​ទាំង​ក្មេង​ទៀត​ រហូត​មាន​អ្នក​ខ្លះ​ច្រឡំ​ស្មាន​ថា​​ជា​បងប្អូន​នឹង​គ្នា​ទៀត​ផង​៕

ប្រភព៖ Tep Boprek

Telegram-Troryorng
Share.