ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​ប្រកួត​បិទ​ពូល C នៅ​រាត្រី​ថ្ងៃ​ អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ដោយ​ក្រុម​វៀតណាម យក​ឈ្នះ​ថៃ ដោយ​លទ្ធផល​១ទល់០។

ដូច្នេះ​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​បាន​បញ្ចប់​ទៅ​ហើយ ដោយ៖
-ក្រុម​លេខ១​ពូល A ទីម័រខាងកើត ជួប​ក្រុម​លេខ​១​ពូល C វៀតណាម
-ក្រុម​លេខ១​ពូល B ឡាវ ត្រូវ​ជួប​ក្រុម​លេខ២​ល្អ​ជាង​គេ មក​ពី​ពូល C គឺ​ថៃ

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ នឹង​ធ្វើ​ឡើង​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ទាំង​២ប្រកួត ខណៈ​​ប្រកួត​វគ្គ​ចំណាត់​ថ្នាក់​លេខ៣​និង​ដណ្តើម​ជើង​ឯក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីលាន​ដូចគ្នា​ដែរ៕

Telegram-Troryorng
https://t.me/troryorngmedia
Share.