តាមរយៈការផុសរបស់តារាចម្រៀងលោក វណ្ណា ស័ក បានបង្ហោះលើបណ្ដាញសង្គមបានសបង្ហាញឱ្យឃើញថានៅពេលនេះគ្រួសាររបស់លោកបានកើតជំងឺដ៏កាចសាហាវហើយ ជាពិសេសគឺអ្នកម្ដាយរបស់លោក តារាកំប្លែងជើងចាស់អ្នកស្រី ណយ សំណាង។

នៅក្នុងសំណេររបស់លោកដែលបានបង្ហោះមុននេះ បានសរសេរថា៖ «មិនគួរណាមានបញ្ហាចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើយ…អាណិតម៉ាក់ណាស់ សូមវត្ថុ ស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីជម្ងឺនេះផងសុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺកាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំនិងគ្រួសារខ្ញុំបានជាសះស្បើយពីជម្ងឺនេះផងចុះយកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី»។
បន្ទាប់ពីលោក វណ្ណា ស័កបានផុសសំណេរខាងលើមានបងប្អូនមិត្តភក្ដិចូលមកជូនពរនិងសាកសួរពីអាការៈជំងឺរបស់លោកយាយ ណយ សំណាង ដោយមានអ្នកខ្លះទៀតបានសាកសួរថាតើលោក ាយ ណយ សំណាង កើតជំងឺកូវីដ-១៩ មែនដែរទេ? ព្រោះលោកមិនបានបញ្ជាក់ថាជំងឺកាចសាហាវដែល ម្ដាយលោក ក្រុមគ្រួសារកើតនោះជាជំងឺអ្វីដែរ។

ក្រុមការងារត្រយង បានព្យាយាមទាក់ទងទៅកាន់លេខទូរស័ព្ទលោកដើម្បីសុំការបញ្ជាក់ប៉ុន្តែទូរស័ព្ទលោកជាប់រវល់រហូត។ ប្រសិនបើមានដំណឹង ឬ ព័ត៌មានអ្វីបន្ថែមពីករណីខាងលើសារព័ត៌មានត្រយងនឹងធ្វើការផ្សាយជូនជាបន្តបន្ទាប់ទៀត។
