លោកឧកញ៉ា ទៀ វិចិត្រ គឺជាបុគ្គលល្បីនៅលើបណ្ដាញសង្គម ដែលតែងតែចែករំលែកទស្សនៈល្អៗ ដែលជាគតិអប់រំដល់ប្អូនៗជំនាន់ក្រោយឱ្យខិតខំរៀនសូត្រប្រឹងប្រែងប្រព្រឹត្តិតែអំពើល្អនិងជួយដល់សង្គមជាតិ។ យ៉ាងណាមិញពាក្យសម្ដីខ្លីមួយឃ្លារបស់លោកនៅលើបណ្ដាញសង្គមដែលទើបតែផុសព្រឹកនេះ កំពុងតែផ្ទុះនូវការចាប់អារម្មណ៍ជាថ្មីម្ដងទៀត។
ឧកញ៉ា ទៀ វិចិត្រត្រូវបានសាធារណជនពិសេសអ្នកគាំទ្រដាក់រហស្សនាមឱ្យថាឧកញ៉ាចិត្តធម៌ ព្រោះលោកតែងតែជួយដល់ជនទីទាល់ក្រ ជួយដល់ជនរងគ្រោះនៅតាមតំបន់មាត់សមុទ្រ ក៏ដូចជាជួយដល់លោកយាយលោកតាចាស់ជរានិងទុរគតជាច្រើននាក់ផងដែរ។ ទង្វើដ៏ប្រពៃរបស់លោកត្រូវបានអ្នកលេងបណ្ដាញសង្គមកោតស្ញប់ស្ញែងនិងគោរពស្រលាញ់ចំពោះទឹកចិត្តដ៏ធំធេងនេះគ្រប់គ្នា។
ព្រឹកនេះ (២៤ ខែកុម្ភៈ ២០២២) ឧកញ៉ា ទៀ វិចិត្របានបង្ហោះចែករំលែកនូវទស្សនៈថ្មីខ្លីមួយទៀតនៅលើផេកហ្វេសប៊ុករបស់លោក ដែលគំនិតមួយនេះទទួលបានការ Like, Share និង Comment រាប់ K ដែលសបញ្ជាក់ថាសារដែលលោកឧកញ៉ារូបនេះលើកឡើងគឺជារឿងពិតនិងត្រឹមត្រូវទើបធ្វើឱ្យមានការចូលរួមគាំទ្រសាររបស់លោកយ៉ាងច្រើនសន្ធឹកសន្ធាប់។
មួយឃ្លាដែលកំពុងផ្ទុះបានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមរបស់លោកនោះគឺ៖ «លុយក៏ត្រូវសន្សំ ភាពស្មោះត្រង់និងកិត្តិយសអ្នកត្រូវសន្សំឱ្យបានច្រើនជាងលុយ…អរុណសួស្ដីបងប្អូនទាំងអស់គ្នា»
យើងអាចសង្កេតឃើញថាប្រជាប្រិយភាពរបស់លោកឧកញ៉ានៅក្នុងចំណោមមហាជនពិតជាមិនចាញ់បុគ្គលល្បីឬតារាៗដែលកំពុងតែពេញនិយមនៅក្នុងស្រទាប់មហាជនប៉ុន្មាននោះឡើយព្រោះរាល់សំណេរនិងសកម្មភាពរបស់លោកដែលបង្ហោះចែករំលែកនៅលើបណ្ដាញសង្គមរមែងទទួលបាននូវការគាំទ្រនិងកោតសរសើរជានិច្ច៕