
កីឡាករវ័យក្មេង សា ទី សមាជិកក្នុងក្លិបបាល់ទាត់អគ្គីសនីកម្ពុជា កំពុងតែបង្ហាញទម្រង់លេងដ៏ល្អជាមួយក្រុម បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសម្ភារៈកីឡា Forward Sportswear ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់នៅរសៀលថ្ងៃសុក្រ ទី១៤ខែឧសភា ឆ្នាំ២០២១ នេះរបស់ក្រុមហ៊ុនសម្ភារៈកីឡានាំមុខគេក្នុងប្រទេស។
សូមបញ្ជាក់ថាក្រុមហ៊ុនForward Sportswear ជាក្រុមហ៊ុនដែលបានឧបត្ថម្ភសម្ភារៈកីឡាដល់ក្រុមធំៗចំនួនដែលជាសមាជិកលីគកំពូលកម្ពុជា Metfone Cambodian League 2021 ដូចជាវិសាខា អគ្គីសនីកម្ពុជា សូលទីឡូអង្គរ និងខេត្តព្រៃវែង៕

