ជា​ការពិត​ណាស់​ ហ្វេន​ៗ​​ដែល​ជា​អ្នក​គាំទ្រ​ភាពយន្ត​ភាគ​ខ្មែរ​ ពិសេស​គូ​ យូប៊ីន និង ​វ៉ៃហាំង កំពុង​តែ​អន្ទះសារ​​ បន្ទាប់​ពី​បាន​ឃើញ​រូប​ភាព​ខ្លះ​ៗ​ ដែល​តួ​ឯក​ស្រី​បាន​ដក​ស្រង់​ចេញ​ពី​ក្នុង​សាច់​រឿង​យក​មក​បង្ហោះ​និង​សង្ខេប​សាច់​រឿង​ខ្លី​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​​។

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ម្សិលមិញ​នេះ​ តារា​សម្ដែង​ស្រី​ដ៏​ស្រស់​សោភា​ កញ្ញា​ ស៊ីន យូប៊ីន​ បាន​ធ្វើ​ការ​បង្ហោះ​ចែក​ចាយ​រូប​ថត ​៥​សន្លឹក​ ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​សង្ខេប​សាច់​រឿង​ខ្លី​ៗ​​នៃ​រឿង​ «​លង់​ស្នេហ៍​គូ​ដណ្ដឹង» ​ជា​រឿង​ថ្មី​ដែល​តារា​សម្ដែង​រូប​នេះ​សម្ដែង​ជាមួយ​នឹង​ដៃ​គូស័ក្តិសម​ លោក ខាត់ វ៉ៃ​ហាំង​ ត្រៀម​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN។

បើ​តាម​ការ​រៀបរាប់​របស់​កញ្ញា​ ស៊ីន យូប៊ីន​ រឿង​ «លង់​ស្នេហ៍​គូ​ដណ្ដឹង​» នេះ​មាន​ដំណើរដើម​ទង​ដូច​តទៅ​៖ «លោក​ខេមរិទ្ធ​គឺ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​ ​សួន​បន្លែ​ Organic​ ​និង​ ​resort ធម្មជាតិ​ដ៏​ធំ​ក្នុង​តំបន់​ចូលចិត្ត​ជីវិត​បែប​សាមញ្ញៗ​រស់​នៅ​ជាមួយ​ធម្មជាតិ​ មាន​ទឹក​ចិត្ត​ល្អ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ស្រុក​ស្រលាញ់​ជា​ខ្លាំង​…​ចំណែក​ឯ​កញ្ញា​អេឡា​យើង​វិញ​ជា​កញ្ញា​ Superstar ​ដែល​ជឿ​ជាក់​លើ​ខ្លួន​ឯង​សាហាវ​?​ ចរិត​ឆ្មើងឆ្មៃ​ មិន​ព្រម​ចាញ់​អ្នក​ណា​ដាច់​ខាត​ នាង​មិន​ដែល​លំបាក​ទេ​ តែ​ថ្ងៃ​មួយ​ព្រហ្មលិខិត​ + ជាមួយ​នឹង​ google map ធ្វើ​ស៊ី​ផង​នោះ​ក៏​បាន​នាំ​នាង​ឱ្យ​វង្វេង​មក​ដល់​កសិដ្ឋាន​របស់​ខេមរឹទ្ធ​? ហើយ​ត្រូវ​បង្ខំ​ឱ្យ​នាង​ប្រើ​ជីវិត​រស់​នៅ​ទីនោះ​ជាមួយ​នឹង​ខេមរឹទ្ធ​ ហើយ​ត្រូវ​ទ្រាំ​រស់​នៅ​ជាមួយ​នឹង​រឿង​ប្លែក​ៗជា​ច្រើន​ដែល​នាង​មិន​ធ្លាប់​ជួប​ក្នុង​ជីវិត​…គិត​ថា​អេឡា​ទ្រាំទ្រ​បាន​អត់​ហ៎???»​។

បន្ទាប់​ពី​កញ្ញា​បាន​បង្ហោះ​ចែក​រំលែក​​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​រួច​អ្នក​គាំទ្រ​ជា​ច្រើន​របស់​កញ្ញា​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ និងអន្ទះសា​ចង់​តាមដាន​ទស្សនា​រឿង​នេះ​ រហូត​មាន​អ្នក​ខ្លះ​បាន​ប្រៀប​ធៀប​ទៀត​ថា​ «ចាំ​មើល​រឿង​នេះ​ដូច​ចាំ​ម្ដាយ​មក​ពី​ផ្សារ​» ថែម​ទៀត​ផង​៕

ប្រភព៖

Telegram-Troryorng

តែង​តែ​ទាមទារ​និង​សំណូម​ពរ​ដល់​ផលិតករ​ ក៏​ដូច​ជា​ចាប់​គូ​តារា​ល្បី​ទាំង​ពីរ​ដួង​នេះ​ឱ្យ​វិល​មក​ជួប​គ្នា​វិញ​។ ទីបំផុត​តារា​ទាំង​ពីរ​បាន​វិល​មក​ជួប​គ្នា​ជា​ថ្មី​ក្នុង​សាច់​រឿង​ថ្មី​

Share.