បាត់ដំបង៖ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់បញ្ជូនទៅតុលាការ បន្ទាប់ពីឆបោ កប្រាក់តាមការពឹងពាក់របស់បក្សពួកម្នាក់ផ្សេងទៀត។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យជំនាញនៅព្រឹកថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២២ បានឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ អនុវត្តតាមនីតិវិធីរបស់តុលាកា។

ប្រពភដដែលបានបន្តទៀតថា ដំបូងឡើយជនសង្ស័យនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមការពឹងពាក់របស់ ប ក្សពួក បុរសម្នាក់ផ្សេងទៀត ដែលបានហេកហ្វេសប៊ុកម្ចាស់វេរលុយ រួចបន្លំខ្ចីលុយជនរងគ្រោះមានឈ្មោះ ផល ឈង ភេទស្រី អាយុ ៤០ឆ្នាំ រស់ក្នុងនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយបានទៅបើក លុយនៅកន្លែងផ្ទេរ លុយនោះនៅចំណុចខាងលើ ក្រោយដឹងថាខ្លួនបានចាញ់បោកជនខិលខូចបានប្តឹងដល់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រហូតដល់កម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបានមុខសញ្ញាតែម្តង។

ជនសង្ស័យឈ្មោះ ស៊ាន សុវឌ្ឍន៍ដានុត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំ រោង ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះជា សុផារត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ។

ករណីនេះកម្លាំងបង្ក្រាបដកហូតបានវត្ថុតាងមួយចំនួនរួមមាន ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន០១ថង់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ា WY )ចំនួន០១កូនថង់ ព្រមទាំង រថយន្តម៉ាក TOYOTA CAMARY ពណ៌ទឹកមាស មួយគ្រឿងដែលបិទស្គុតពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ២W-១៧៣៨៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.