ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការខណ្ឌដង្កោបានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ជាបន្តបន្ទាប់ដែលបានធ្វើសកម្មភាព វាយ កាប់ គម្រាមយកម៉ូតូយ៉ាងសកម្មនៅខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ ថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន០៣នាក់ ទី១/ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២/ឈ្មោះ រុន រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី០៣ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖

  • ១/ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GM-6794 ២/កាំបិតកែច្នៃចំនួន០១, ៣/កាំបិតប៉័ងតោចំនួន០១, ៤/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកមាសចំនួន០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ជនរងគ្រោះឈ្មោះ  ថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GM-6794 ចេញពីកន្លែងផឹកស៊ីនៅដីវាល ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលជនរងគ្រោះជិះម៉ូតូដល់ផ្លូវលំ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រស្រាប់តែម៉ូតូបែកកង់ រួចជនរងគ្រោះក៏ចុះបណ្តើរម៉ូតូពេលនោះក៏មានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក ឃ្យូប៊ីក ពណ៌ក្រហម មិនស្គាល់ផ្លាកលេខ មកធ្វើសកម្មភាពប្រើដុំថ្មវ៉ៃក្បាលជនរងគ្រោះត្រូវចំថ្ងាសបណ្តាលឱ្យបែកហូរឈាម រួចជនសង្ស័យឈ្មោះ រុន រា បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះជិះទាំងបែកកង់ គេចខ្លួនទៅផ្ទះរបស់ជនសង្ស័យឈ្មោះ ហេង សេងហៃ ។

រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ជនសង្ស័យឈ្មោះ ហេង សេងហៃ បានជិះម៉ូតូម៉ាកខាងលើ យកទៅរកកន្លែងលក់នៅម្តុំផ្សារសាំហាន់ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហេង សេងហៃ រួមនិងវត្ថុតាង   ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GM-6794 ២/កាំបិតកែច្នៃចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នករបាលរដ្ឋបាលព្រៃសតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ហេង សេងហៃ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងឱ្យស្គាល់អំពីទីកន្លែងលាក់ខ្លួនរបស់បក្ខពួកចំនួន០២នាក់ទៀត រួចនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចយើងបានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀតទី០១ឈ្មោះ រុន រា ទី០២ឈ្មោះ ភាព សុខហេង រួមនិងវត្ថុតាង កាំបិតប៉័ងតោចំនួន០១ និងទូរស័ព្ទដៃមាក OPPO ពណ៌ទឹកមាសចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចងាពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើដុំថ្មវ៉ៃប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

អត្ថបទ៖ តាតុពោធិ៍សែនជ័យ

Share.