បាត់ដំបង ៖ ដែនអភិរក្សជីវ:ចម្រុះ រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង មានសត្វជិតផុតពូជចំនួន ១០ ប្រភេទ ពិសេសសត្វស្មោញ មានចំនួនច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មន្ត្រីរបស់អង្គការអភិរក្សបឹងទន្លេសាបបានបង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨មក គេសង្កេតឃើញមានសត្វស្លាបចំនួន ១០ប្រភេទដែលជាសត្វរងគ្រោះខ្លាំងបំផុត បាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះរ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូរួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ។

ប្រភេទសត្វកម្រទាំងនេះ ក៏ប្រឈមនិងរងគ្រោះដោយការយាយីខ្លាំងពីមនុស្សតាមប្រមាញ់ធ្វើម្ហូបផងដែរ នៅអំឡុងឆ្នាំ ២០០៨ មានដូចជា សត្វស្មោញ, សត្វត្រដក់តូច ត្រដក់ធំ, សត្វទុងប្រផេះ, សត្វចង្កៀលខ្យង, រនាលពណ៌, ពពូ លទឹក, សត្វក្ងខ្លួនស សត្វអង្កត់ខ្មៅ និងសត្វអកត្រីប្រផេះជាដើម។ ហើយបច្ចុប្បន្នសត្វស្លាបដែលរស់នៅក្នុង ដែន អភិរក្សបឹងទន្លេសាប គេចែកចេញជា ៣ប្រភេទ ក្នុងនោះមានប្រភេទសត្វដោយសម្បូរ ប្រភេទសត្វដោយបង្គួរ និងប្រភេទសត្វដ៏កម្រនៅប៉ែកអាសុីអគ្នេយ៍។

ប្រធានសហគមន៍អេកូទេសចរណ៍ តំបន់បឹងទន្លេសាប លោក តុន ណៃ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២២នេះថា ប្រភេទសត្វស្មោញ ក្នុងចំណោមសត្វស្លាបដែលរងគ្រោះទាំង ១០ប្រភេទខាងលើបន្ទាប់ពីមានគោលការណ៍អភិរក្សពីរាជរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០០១មក ហើយមន្ត្រីជំនាញបានរកឃើញជម្រកសត្វស្មោញ រស់នៅលើដើមឈើតែ ២ ដើមប៉ុណ្ណោះ ស្មើនឹងមេពូជចំនួន ៥០០ក្បាល។ ជាធម្មជាតិរបស់សត្វស្មោញវាកាច់សំ បុកពងកូននៅរៀងរាល់អំឡុងខែតុលា។

បច្ចុប្បន្នក្រៅពីសត្វស្មោញ ក៏មានពូជសត្វចំនួន ៩ប្រភេទទៀត មានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ ថែមទាំងបានការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចាប់អារម្មណ៍ចូលមកទស្សនាដែនទឹកភូមិសាស្ត្រខេត្តបាត់ដំបង យ៉ាងច្រើនគួរឲ្យគាត់សម្គាល់ផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.