ព្រះសីហនុ ៖ សត្វព្រៃកម្រ ៣ក្បាល ត្រូវបានដោះលែងឲ្យមានសេរីភាពក្នុងព្រៃធម្មជាតិ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ ។

សត្វព្រៃកម្រចំនួន៣ក្បាល មានដូចជាសត្វឈ្លូស សត្វពង្រូល និងសត្វអន្សង ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកម កប្រគល់ជូន លោក ។

លោកក៏ថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះមកអោយព្រលែ ងវិញ នេះក៏ជាការចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃផងដែរ ជាមួយគ្នាលោកក៍បានអំពាវនាវអោយពលរដ្ឋគ្រ ប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រ លែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

Telegram-Troryorng
Share.