ព្រះសីហនុ ៖ រថភ្លើងខ្សែអូសសណ្តោងដឹកទូប្រេង របស់ក្រុមហ៊ុន  RO YA L RAILWAY ខណៈដែលបើកសុខៗឆ្លងចរន្តភ្លើងឆេះក្បាលអូស បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់ អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២   នៅលើផ្លូវដែកស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថភ្លើងដែលរងអគ្គិភ័យខាងលើ ប្រភេទ  BB-1061 ខ្សែអូស សណ្តោង ទូដឹកប្រេង របស់ក្រុមហ៊ុន ROYA L RAILWAY  អ្នកបើកបរឈ្មោះ អ៊ួន លិនវីន ភេទ  ប្រុស អាយុ ៣១ ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ និងជំនួយការអ្នកបើកបររថភ្លើង ឈ្មោះ សៅ  ចាន់បារមី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ  បើកបររថភ្លើង មានទីលំនៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុ រថភ្លើងបើកចេញពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដឹកប្រេង។ លុះដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀសរថភ្លើងមួយខ្សែទៀត ដែលមាន ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ទើបផុតបានបន្តិច ស្រាប់តែឆ្លងចរន្តភ្លើង ផ្នែកខាងក្បាលអូស បណ្តាលឲ្យឆាបឆេះឡើង។

ក្រោយកើតហេតុភ្លាម កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ១គ្រឿងចេញទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ក្បាលរថភ្លើងរងខូចខាត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.