បាត់ដំបង៖ រថយន្ត២គ្រឿងបុកគ្នាទាំងកំរោលបណ្តាលឲ្យដាច់បង់មុន រួចជ្រុលទៅបុកម៉ូតូ ១គ្រឿង និងបុករោងសិប្បកម្មទឹកបរិសុទ្ធ ខូចខាតយ៉ាងដំណំ និងរបួសធ្ងន់ ១នាក់។ ហេតុការណ៍នេះ កើតឡើងនៅព្រលប់ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក កាម៉ារីហើម ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាក លេខភ្នំពេញ ២E -២៥២៦ ទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាក ISUZU DMAX ខៀវខ្ចី ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ កំពង់ធំ ២A- ១២៨៨ ក្នុងទិស ដៅផ្ទុយគ្នា បណ្តាលអោយដាច់កង់មុខខាងឆ្វេងហើយរ៉េចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅ០១គ្រឿងពាក់ស្លា កលេខបាត់ដំបង ១AF-៦៥៥៩ រួចបន្តទៅបុករោងសិប្បកម្មផលិតទឹកសុទ្ធក្បែរនោះនាំឲ្យខូចខាតយ៉ាងដំណំផងដែរ។

បើកបររថយន្តម៉ាក ISUZU DMAX ឈ្មោះ សំបូរ សុបិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។ ចំណែកអ្នកបើកបរម៉ូតូមានឈ្មោះ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសធ្ងន់។រីឯរថយន្ត១គ្រឿងទៀត បើករត់គេចបាត់ ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែង និងដឹកជនរងគ្រោះទៅសំរាកព្យាបាលនៅឯ មន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងបីគ្រឿង សមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរា ចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយពេលនៅពេលក្រោយ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.