លោកយាយ ណយ សំណាងគឺជាសិល្បការិនីអាយ៉ៃជើងចាស់ ដែលបានវិវត្តខ្លួនមកជាអ្នកកំប្លែងដូចបងប្អូនប្រជាពលរដ្ឋបានឃើញសព្វថ្ងៃនេះ កាលពីម្សិលមិញបានជួបរឿងអកុសលដោយបានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានដឹកទៅសំរាកនៅមន្ទីរពេទ្យដើម្បីព្យាបាលហើយ។
សូមចុចត្រង់នេះ៖ ពុទ្ធោ! កូនប្រុសតារាកំប្លែងយាយ ណាង ប្រាប់ថាម្ដាយខ្លួនកើតជំងឺដ៏កាចសាហាវ!

លោកយាយ ណាង ក្រៅពីមានជីវភាពខ្វះខាតមិនសំបូរទ្រព្យធនហើយនោះ បច្ចុប្បន្នមានសុខភាពមិនសូវជាល្អបរិបូរណ៍ប៉ុន្មាននោះទេព្រោះលោកយាយមានជំងឺប្រចាំកាយគឺជំងឺ «បេះដូងនិងវង្វេង» ថែមទៀតផង
ដើម្បីលើកជាកម្លាំងចិត្ត ក៏ដូចជារំលឹកពីសមត្ថភាពច្រៀងអាយ៉ៃរបស់សិល្បការិនីជើងចាស់រូបនេះត្រយងសូមដកស្រង់វីដេអូដែលលោកយាយ ណាង បានឡើងសម្ដែងក្នុងកម្មវិធី «ពេញចិត្តឬអត់» របស់ទូរទស្សន៍ MYTV ដោយច្រៀងអាយ៉ៃ ក្រោមចំណងជើងថា «ឆាកជីវិតមនុស្សលោក» ដែលមានអត្ថន័យអប់រំផ្ដល់ជាគតិយ៉ាងល្អសម្រាប់យកមកពិចារណាអំពីនត្តា សង្ខាររបស់មនុស្សមកចែកជូនបងប្អូនសណ្ដាប់និងទស្សនា។
សូមអញ្ជើញចុចទស្សនាវីដេអូខាងក្រោមនេះ៖
