
កីឡាករ Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កំពុងប្រកបអាជីពក្នុងពានរង្វាន់លីគកំពូលប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier League ខណៈក្លិបថ្មីរបស់បុរសជនជាតិជប៉ុនរូបនេះ Neftçi PFK បន្តរកបានជ័យជម្នះ តែរូបគេស្ថិតនៅបញ្ជីកីឡាករបម្រុងសម្រាប់ប្រកួតនេះ។
ក្រុម Neftçi PFK បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Sumgayit FK ដោយលទ្ធផល១ទល់០ លើទីលានកីឡដ្ឋាន Kapital Bank Arena ក្នុងទីក្រុងSumqayıt នាយប់ថ្ងៃសុក្រ សប្ដាហ៍នេះ។ កីឡាករជនជាតិសែប Vojislav Stanković ជាម្ចាស់គ្រាប់បាល់ក្នុងប្រកួតនេះ ខណៈលោកSamir Abbasov ដែលជាគ្រូបង្វឹកមិនបានដាក់ឱ្យចូលប្រកួតនៅឡើយនោះទេ។

ខាងក្រោមជាវីដេអូហាយឡាយនៅក្នុងការប្រកួតនេះ៖
អត្ថបទពាក់ព័ន្ធ៖ទស្សនាវីដេអូគ្រាប់បាល់ដំបូងរបស់ Keisuke Honda នៅលីគកំពូលប្រទេសអាហ្សេបៃហ្សង់
អត្ថបទពាក់ព័ន្ធ៖ទស្សនាវីដេអូគ្រាប់បាល់ទី២របស Honda នៅលីគកំពូលប្រទេសអាហ្សេបៃហ្សង់ យប់មិញ
