បាត់ដំបង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាលួចយកម៉ូតូចំនួន ២នាក់ ទៅផ្តន្ទាទោសតាមច្បាប់ ក្រោយធ្វើសកម្មភាពលួចយកម៉ូតូរបស់អ្នកភូមិនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

ជនល្មើសច្បាប់ខាងលើឈ្មោះណន ចន្ថា ហៅហ៊ុប ភេទប្រុស អាយុ​២០ឆ្នាំរស់នៅភូមិបឹងរាំង​ ស្ស្រកកំរៀង និងឈ្មោះកែ សំរួល ហៅអូន ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិដូង ឃុំបឹង​រាំង ស្រុកកំរៀងដូចគ្នា ពួកគេធ្លាប់ជាមុខសញ្ញាចាស់មានប្រវត្តិជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោសកាលពីកន្លងមក រីឯម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះហ៊ី សុភា ភេទ​ប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង។

ជនសង្ស័យទាំងពីរនាក់នៅថ្ងៃកើតហេតុបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង កាលពីថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០២២ ពេលដែលជនរងគ្រោះចតទុកចោលក្បែរផ្ទះ ក្រោយមកត្រូវកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួន និងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តងនៅថ្ងៃទី ២៧ ខែកុម្ភ: កន្លងមកនេះ៕

ដោយ: ដំបងក្រញូង

Share.