អាមេរិក – Lee Jungjae និង Jung Hoyeon តួ​ឯក​ប្រុស​ស្រី​រឿង​ «Squid Game» បាន​ក្ដោប​រង្វាន់​ដ៏​សំខាន់​ចំនួន​២​ គឺ​​ «Best Actor» និង​ «Best Actress» ពី​កម្មវិធី​ប្រគល់​រង្វាន់​ 28th Screen Actors Guild Awards នា​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។

នៅ​ថ្ងៃ​​ទី​​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២២នេះ​ កម្មវិធី​ប្រគល់​រង្វាន់​ដ៏​ធំ​ 28th Screen Actors Guild Awards ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ Barker Hangar នា​ទីក្រុង​ Santa Monica រដ្ឋ​កាលីហ្វ័រនី​ញ៉ា​។ នៅ​ក្នុង​ចំណោម​សិល្បករ​ ផលិតករ​ អ្នក​ដឹកនាំ​ដ៏​ច្រើន​ដែល​ចូល​រួម​ក្នុង​នោះ​មាន​ Hwang Donghyuk និង​តួ​អង្គ​សំខាន់​ៗ​ក្នុង​រឿង​ដូច​ជា​ Lee Jungjae, Jung Hoyeon, Park Haesoo, Kim Jooryung, និង​ Anupam Tripathi ក៏​មក​ចូល​រួម​ដែរ​។

នៅ​ក្នុង​រាត្រី​នោះ​ Lee Jungjae និង​ Jung Hoyeon ឈ្នះ​ «Best Actor»​ និង «Best Actress» បាន​ឈ្នះ​រង្វាន់​សម្រាប់​តួអង្គ​ដែល​ពួក​គេ​បាន​សម្ដែង​ «Squid Game»

«28th Screen Actors Guild Awards» ផ្ដល់​ពានរង្វាន់​ចំពោះ​ភាពយន្ត និង​រឿង​ភាគ​ទូរទស្សន៍​ ​ដែល​សម្រេច​បាន​សមិទ្ធិផល​​ល្អ​ប្រចាំ​ឆ្នាំ​២០២១​។

សូមអបអរសាទរ​ចំពោះ​ Lee Jungjae និង​ Jung Hoyeon។ សម្រាប់​រឿង​ «Squid Game» ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ «TV Drama Ensemble» ពី​កម្មវិធី​នោះ​ផង​ដែរ​៕

ប្រភព៖ GStarlive

Telegram-Troryorng
Share.