ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ (U23) របស់​វៀតណាម ដែល​ម្ចាស់​ជើង​ឯក​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន 2022 AFF U-23 Championshipធ្វើ​​ឡើង​នៅ​រាជធានី​ភ្នំពេញ បាន​ហែ​ពានរង្វាន់​មួយ​នេះ​ទៅ​ដល់​ស្រុក​កំណើត​ខ្លួន​ហើយ។

ក្រុម U23 វៀតណាម បាន​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន 2022 AFF U-23 Championshipនេះ​ជា​លើក​ដំបូង​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ១ទល់០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ។ នេះ​ជា​ពានរង្វាន់ដែល​រៀបចំ​លើក​ដំបូង​នៅ​កីឡដ្ឋាន​ដ៏​ធំសម្បើម​របស់​កម្ពុជា មួយ​នេះ ដែល​សាងសង់​ត្រៀម​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។

សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត2022 AFF U-23 Championshipមាន៖
ជើង​ឯក៖ វៀតណាម
ជើង​ឯក​រង៖​ថៃ
លេខ​៣ស្ទួន៖ ឡាវ និង​ទីម័រខាងកើត
អ្នកចាទី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍៖ ហ៊ុល គឹមហ៊ុយ របស់​កម្ពុជា
កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍៖ Bounphachan Bounkong របស់​ឡាវ
ម្ចាស់​ស្បែក​ជើង​មាស៖ Teerasak Poeiphimai របស់​ថៃ (រក​បាន​៣គ្រាប់)

ខាង​ក្រោម​ជា​សកម្មភាព​ខ្លះៗ​របស់​ U23 វៀតណាម ហែពាន​ត្រឡប់​ទៅ​ស្រុក៖

រូបថត៖ Zing &VFF

Telegram-Troryorng
Share.