ម្សិលមិញសម្រាប់វេទិកាប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Universe 2020 នៅក្នុងវគ្គបង្ហាញឈុតតំណាងជាតិកំពុងតែទាញបានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានមហាជន ជាពិសេសប្រជាជនកម្ពុជាដែលជាអ្នកគាំទ្រវេទិកាប្រកួតសម្រស់ដ៏ធំមួយនេះ។
សូមចុចត្រង់៖ រំភើបណាស់! រ៉េត សារីតានិងឈុតទេពរួបរួមត្រូវបានជ្រើសរើសជាឈុតលេចធ្លោទាំង១០
ខណៈដែលឈុតទេពរួបរួមដែលបានគ្រងដោយបវរកញ្ញាចក្រវាឡ កញ្ញា រ៉េត សារីតា បានក្លាយជាឈុតមួយក្នុងចំណោមឈុតទាំង១០ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាវែបសាយធំៗដែលតាមដាននិងផ្សព្វផ្សាយការប្រកួត Miss Universe ត្រយងសូមបង្ហាញជូនវីដេអូដើរបង្ហាញឈុតតំណាងជាតិរបស់កញ្ញា រ៉េត សារីតា ជូនអ្នកគាំទ្រទស្សនាខាងក្រោមនេះ៖
ពិតណាស់អ្នកគាំទ្របានដាក់ក្ដីរំពឹងខ្ពស់ទៅលើកញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ព្រោះតែយុវតីរូបនេះមានសមត្ថភាពរួមផ្សំជាមួយនឹងភាពក្លាហាន ប្រកបដោយជំនឿទុកចិត្តខ្ពស់របស់កញ្ញាដែលជាកត្តាជំរុញឱ្យអ្នកគាំទ្រជឿថាការបង្ហាញវត្តមានក្នុងនាមជាបេក្ខនារីតំណាងជាតិលើ េទិកានេះ នឹងជួយលើកមុខមាត់ប្រទេសកម្ពុជានិងប្រជាជាតិកម្ពុជាទាំងមូល៕
