ឈុតតំណាងជាតិបវរកញ្ញាចក្រវាឡពីបណ្ដាប្រទេសនានា ដែលបានលើកយកមកបង្ហាញលើវេទិកាប្រកួតប្រជែង Miss Universe 2020 ទាញបានការចាប់អារម្មណ៍ព្រោះមានទាំងផ្ដោតលើបញ្ហាសង្គមកំពុងកើតមាននាពេលបច្ចុប្បន្ននិងបញ្ហានយោបាយ។ ស្ត្រីរូបស្អាត ៧៤រូប មកពីជុំវិញពិភពលោកបានចូលរួមក្នុងការប្រកួតដែលកំពុងដំណើរការនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ នារីរូបស្អាតតំណាងប្រជាជាតិនីមួយបានបញ្ចេញអស់សមត្ថភាពដើម្បីឈ្នះតំណែងជាបវរកញ្ញាចក្រវាឡពិភពលោកឆ្នាំ២០២០ តាមរយៈការប្រកួតលើវិញ្ញាសារ ឈុតតំណាងជាតិ វិញ្ញាសារដើរបង្ហាញម៉ូដ និងសំនួរចម្លើយ។

ខណៈដែលគេហទំព័រ Yahoo បានដាក់ចេញនូវឈុតតំណាងជាតិបេក្ខនារីពីប្រទេសអាស៊ានដើម្បីឱ្យមានការ Vote (បោះឆ្នោត) ជាឈុតលេចធ្លោនិងល្អផ្ដាច់គេនោះ ត្រយងសូមបង្ហាញជូនពីវិធីងាយៗដែលអ្នកគាំទ្រអាចចូលទៅជួយបោះឆ្នោតឱ្យឈុតតំណាងជាតិកម្ពុជាបាន។
លោកអ្នកគ្រាន់តែធ្វើការចុចលើ Link នេះបន្ទាប់មកទៀតចូលទៅចុចលើឈ្មោះ ប្រទេសកម្ពុជាដែលស្ថិតនៅខាងលើគេបង្អស់ហើយចុចពាក្យ (Vote) ជាការស្រេច។ ប៉ុន្តែក្នុងនោះគេឱ្យជ្រើសរើសបានចំនួន៣ឈុតទើបអាចចុច Vote បានដូច្នេះអ្នកគាំទ្រអាចចុច Vote កម្ពុជា ឡាវ និង ម៉ាឡេស៊ី ព្រោះ ឡាវមានត្រឹម១% ខណៈម៉ាឡេស៊ីមានពិន្ទុ៣% ចំណែកកម្ពុជាមាន២%។

ប្រទេសផ្សេងទៀតដូចជាប្រទេសហ្វីលីពីនមានពិន្ទុនាំមុខគេរហូតដល់ ៦៣% ខណៈលេខ២ សិង្ហបុរីមានពិន្ទុ ៨%៕
