យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ-១៩ ចំនួន៣០នាក់ បានជាសះស្បើយ នៅក្នុងខេត្តកំពង់ចាមនៅថ្ងៃនេះ។
យោងតាមរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងចំណោមអ្នកសះជាទាំងអស់រួមមាន៖ នៅស្រុកកងមាស ចំនួន ១៣នាក់, ស្រុកកំពង់សៀម ចំនួន ០២នាក់, ស្រុកបាធាយចំនួន ០៤នាក់, ស្រីសន្ធរចំនួន ០៧ នាក់ និងស្រុកចំការលើចំនួន ០៤នាក់។
ពេលនេះ អ្នកជំងឺកូវីដ-១៩ដែលបានជាសះស្បើយឡើងវិញទាំង៣០នាក់នោះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តធ្វើចត្តាឡីស័ក រយ:ពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម មានអ្នកជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: សរុបចំនួន ២០០នាក់ មានអ្នកជាសះស្បើយចំនួន ៦១នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់៕

