ឥណ្ឌូនេស៊ី – កម្លាំង​នៃ​ការ​ខូច​ចិត្ត​បាន​ជំរុញ​ឱ្យ​បុរស​ម៉ាប់​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ ដែល​ត្រូវ​សង្សារ​សុំ​បែក​​ព្រោះ​តែ​ខ្លួន​ធាត់​លើស​ទម្ងន់​ខ្លាំង​ពេក​ បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​ថ្មី​ រហូត​ក្លាយ​ជា​បុរស​សង្ហា​ មាន​ហ្វេន​គាំទ្រ​ចូល​មើល​វីដេអូ​របស់​គេ​ជាង​២០​លាន​ដង​។

រូប​ក្រោយ​សម្រកទម្ងន់​រួច​

អ្នក​កំលោះ​ដែល​កំពុង​តែ​ល្បីល្បាញ​នេះ​មាន​ឈ្មោះ​​ថា​ Oddi ជា​បុរស​រាង​ធាត់​ជនជាតិ​ឥណ្ឌូនេស៊ី​ គេ​បាន​ចូល​ទៅ​ Upload វីដេអូ​ចូល​ក្នុង​គនណនី​ tiktok របស់​គេ​មាន​ឈ្មោះ​ថា​ thisisds_ ដោយ​​​យុវជន​​រូប​នេះ​បាន​​ធ្វើ​បច្ចុប្បន្ន​ភាព​ (Update) ពី​ការ​ផ្លាស់ប្ដូរ​រូបរាង​របស់​តាំង​ពី​ធាត់​មុន​សម្រក​ទម្ងន់​រហូត​មាន​រូប​រាង​ស្អាត​សង្ហា​ដូច​សព្វថ្ងៃ​ ដែល​អាច​និយាយ​​បាន​ឃ្លីប​ខាង​លើ​បាន​ក្លាយ​ជា​ viral ល្បី​លើ​ tiktok។

រូបមុន​សម្រក​ទម្ងន់

ក្រៅ​ពី​នេះ​ Oddi (អឌី) ថែម​ទាំង​ចែក​រំលែក​អាថ៌កំបាំង​សម្រក​ទម្ងន់​របស់​រូប​គេ​ ដោយ​សាមី​ខ្លួន​បាន​បង្ហើប​ថា​ រូប​មន្ត​អាថ៌កំបាំង​របស់​គេ​គឺ​ «គេមិន​ញ៉ាំ​នំ​ មិន​ញ៉ាំ​ទឹក​ក្រូច​ មិន​ញ៉ាំ​គ្រឿង​ស្រវឹង​ របស់​ផ្អែម​ របស់​រសជាតិ​ប្រៃ​និង​មាន​ខ្លាញ់​ ហើយ​ជា​ពិសេស​គឺ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​» បន្ថែម​លើស​ពី​នេះ​គេ​បាន​ឱ្យ​ដឹង​ទៀត​ថា​ «ភាព​ជោគជ័យ​អាច​នឹង​មិន​ងាយ​ ប្រាកដ​ណាស់​គ្រប់​យ៉ាង​វា​ស្ថិត​លើ​ពេល​វេលា​និង​ការ​តាំង​ចិត្ត​»

Huang Minghao

បន្ទាប់​ពី​ឃ្លីបវីដេអូ​របស់​គេ​បាន​បង្ហោះចេញ​ទៅ​ក្រៅ​ក៏​មាន​ការ​ចែក​រំលែក​តៗ​គ្នា​ ហើយ​ក៏​មាន​អ្នក​លេង​អ៊ីន​ធឺណិត​ជា​ច្រើន​បាន​កោត​សរសើរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ខ្លួន​យ៉ាង​ខ្លាំង​របស់​យុវជន​រូប​នេះ​ ថែម​ទាំង​លើក​ជា​សំនួរ​ថា​សងសង្សារ​ចាស់​របស់​គេ​ប្រហែល​ជា​ខូច​ចិត្ត​មិន​ខាន​។ មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​រូប​រាង​ថ្មី​របស់​រូប​គេ​ស្រដៀង​ទៅ​នឹង​តារា​ចម្រៀង​ប្រទេស​ចិន Huang Minghao​ ឬ Justin Huang របស់​ក្រុម​ NEXT ថែម​ទៀត​ផង​៕

ប្រភព៖ hk01

រូបភាព​ក្រោយ​សម្រក​ទម្ងន់​
រូបភាព​ oddi មុន​សម្រក​ទម្ងន់​

ទស្សនាវីដេអូ Big News ៖

Telegram-Troryorng

Share.