រដ្ឋបាលខេត្តតាកែវ បានសម្រេចបើកឱ្យដំណើរការឡើងវិញផ្សារត្រាំខ្នារ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ចាប់ពីម៉ោង១២៖០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

តាមរយៈសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃនេះ រដ្ឋបាលខេត្តតាកែវក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារត្រាំខ្នារ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣កុំ និង៣ការពារ» និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

Share.