កំពង់ធំ៖ បច្ចប្បន្នពលរដ្ឋសង្កេតឃើញថាមុខរបររកស៊ីជួញដូរកូនឈើកំពុងតែកាក់កប ដែលជាហេតុនាំឲ្យព្រៃឈើដែលជាសម្បត្តិរបស់រដ្ឋកាន់តែខើច ស្ទើគ្មានសល់នៅគ្រប់ទីកន្លែងក្នុងទឹកដីនៃខេត្តកំពង់ធំ ដោយសារពលរដ្ឋនាំគ្នាចូលទៅកាប់ទន្ទ្រានព្រៃយកកូនឈើ ដឹកមកលក់ឲ្យឈ្មួញតាមរថយន្ត តាមគោតន្តកន្ត្រៃទាំងយប់ទាំងថ្ងៃ ហើយមិ នមន្ត្រីជំនាញពាក់ព័ន្ធណាមានវិធានទប់ស្កាត់ ឬក៏បង្ក្រាបនោះឡើយ ទោះបីជាមានសារព័ត៍មានផ្លាប់ចុះផ្សាយយ៉ា ងណាក៏ដោយ ។

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២២កន្លងមកថ្មីៗនេះ មានកិច្ចប្រជុំមួយរវាងអ្នកសារព័ត៍មានក្នុងខេត្តកំព ង់ធំ និងបណ្តាមន្ទីរជុំវិញខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក សុខ ហៃ អភិបាលរងខេត្តផងនោះ ក៏បានលើ កឡើងអំពីការកាប់បំផ្លិចបំផ្លាញកូនឈើនេះផងដែរ ដោយអ្នកសារព័ត៍មានយើងសង្កេតឃើញថា នៅក្នុងខេត្តកំពង់ធំ បុខរបររកស៊ីជួញដូរកូនឈើគឺមានលក់នៅគ្រប់ដេប៉ូលក់ឈើ ហើយកាន់តែរីកធំធាត់ឡើងៗដោយពុំមានការទប់ស្កាត់ ចំណែកដេប៊ូលក់កូនឈើមួយចំនួន ក៏គ្មានច្បាប់អនុញ្ញាតិទៀតផង បន្ទាប់ពីទទួលបានព័ត៍មាននេះ ភ្លាមៗ លោក សុខ ហៃ អភិបាលរង បានសំនូមពរសូមឲ្យខាងមន្ទីរជំនាញ និងខាងរដ្ឋបាលព្រៃឈើមានវិធានការទប់ស្កា ត់ចំពោះករណីនេះជាបន្ទាន់ផងដែរ ដើម្បីចូលរួមចំណែកកាត់បន្ថយនៃការកាប់បំផ្លាញកូនឈើនិងព្រៃឈើ។តែក្រោ យពីកិច្ចប្រជុំចប់ គេសង្កេតឃើញថា ប្រសាសន៍របស់លោកអភិបាលរងខេត្ត ដែលឲ្យមន្ត្រីក្រោមឱវាទរបស់លោកអនុវត្តនោះ ហាក់បីដូចជាគ្មានប្រសិទ្ធិភាអ្វីសោះ សាបដូចទឹកទន្លេ ដោយសារតែពួកលោកមិនអនុវត្តតាម ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកសារព័ត៍មានយើងសង្កេតឃើញថា មុខជំនួញកូនឈើនៅតែប្រព្រឹត្តដដែលដោ យពុំវិធានការទប់ស្កាត់ ហើយកាន់តែរីកធំជាងៗពេលមុនៗទៅទៀត។ ពិសេសគឺដេប៉ូកូនឈើដ៏ធំមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ នៅបញ្ឆិតទល់មុខនឹងអធិការដ្ឋានរដ្ឋបាលព្រៃ ឈើខាងជើងបឹងទន្លសាប ហើយក៏នៅជិតសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ នឹងផ្នែករដ្ឋបាលព្រៃឈើស្ទោងតែម្តង។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោក ឈឿន គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា រឿងដេប៉ូរកស៊ីកូនឈើខាងលើលោកឮថាគេទៅសុំច្បាប់នៅឯខណ្ឌរដ្ឋបាលព្រៃឈើហើយ តែពុំទាន់ច្បាស់ទេ តែបើពួកគាត់ពុំសុំច្បាប់ទេ លោកនឹងដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប។ងាកមកលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឲ្យដឹងនៅរសៀលថ្ងៃដដែលថា លោកពុំទាន់ដឹងថា ពួកគាត់បានមកសុំច្បាប់ឬក៏អត់ទេ ចាំលោកចែកមើលសិន ៕

Telegram-Troryorng
Share.