យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានឲ្យដឹងថាម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich មហាសេដ្ឋីជនជាតិរុស្សុី បានសម្រេចចិត្តដាក់លក់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះក្នុងតម្លៃ ២,៥ ពាន់លាន់ដុល្លារ។

ចំពោះថវិកានៃការលក់ក្លិប Chelsea ទាំងអស់លោក Roman Abramovich នឹងបរិច្ចាគសម្រាប់ជាប្រយោជន៍ដល់ជនរងគ្រោះដោយសារសង្រ្គាមទាំងអស់នៅប្រទេសអ៊ុយក្រែន។

បច្ចុប្បន្នលោក ​Todd Boehly ដែលជាម្ចាស់ក្លិបរបស់ក្រុមបេស្បល Los Angeles Dodgers ដែលមានថវិកាសរុប ៤.៧២ ពាន់លានផោន និងមហាសេដ្ឋីជនជាតិស្វីសលោក Hansjorg Wyss មានថវិកាសរុប ៥.១ ពាន់លានផោន ដែលមានបំណងចង់ទិញក្លិប Chelsea៕

Telegram-Troryorng
Share.