ចោរចូលគាស់ទ្វារផ្ទះលោកវរសេនីយ៍ទោ វ៉ាត ភារម្យ អធិការរងខណ្ឌពោធិ៍សែនជ័យ សរុបជាង១ម៉ឺនដុល្លារ ខ ណៈដែលម្ចាស់ជាប់រវល់ទៅប្រចាំការ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ចំពោះសម្ភារៈដែលបាត់បង់មាន ម៉ូតូស្កុបពី១គ្រឿង ប្លង់ដីចំនួន៣ច្បាប់ កាបូបដាក់ឯកសារការងារ និងលុយមួយចំ នួនទៀតសរុបអស់ជាង១មុឺនដុល្លារ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២ លោកអធិការរងជាប់រវល់ប្រចាំការ នៅ តាមគោលដៅល្បាតក្នុងមូលដ្ឋាន ដើម្បីសន្តិសុខជូនប្រជាពលរដ្ឋ ចំណែក ប្រពន្ធកូន ឡើងសម្រាកនៅផ្ទះជាន់លើ ហើយខាងក្រោមចាក់សោ ។ រហូតដល់ព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ ស្រាប់តែក្រុមគ្រួសារ ទូរសព្ទប្រាប់ថា មានចោរគាស់ផ្ទះខ្លួនឯងទៅវិញ។

ជុំវិញករណីចោរចូលលួចទ្រព្យសម្បត្តិ នៅផ្ទះលោក អធិការរងខណ្ឌពោធិ៍សែនជ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរចុះទៅពិនិត្យនិងស្រាវជ្រាវដើម្បីចាប់ជនបង្ក​មកចាត់ការតាមច្បាប់ ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Telegram-Troryorng
Share.