គេបានកត់សម្គាល់ឃើញថា ដើមឆ្នាំ២០២២ ទើបតែកន្លងទៅអស់២ខែតែប៉ុណ្ណោះ ក៏ប៉ុន្ដែមានសិល្បៈប្រមាណជា៣ដួង បានជួបប្រទះរឿងគ្រោះស៊យ ឬឆុងនៅក្នុងឆ្នាំនេះតែម្ដង។ នៅក្នុងនោះគេឃើញមាន តារាចម្រៀងស្រី សួស វីសា កញ្ញា រ៉ូលីន និងក្រុមគ្រួសារអ្នកនាង យក់ ឋិតរដ្ឋា។

អ្នកនាង សួស វីសា មានបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរ ដែលគ្រូពេទ្រតម្រូវឱ្យអ្នកនាងផ្អាកនិយាយខ្លាំង ជាពិសេស​ឡាយលក់អនឡាញ និងច្រៀង។ អ្នកនាង សួស វីហ្សា បានរៀបរាប់នៅក្នុងវីដេអូឡាយប្រាប់ពីអារម្មណ៍ទៅកាន់មហាជនអ្នកគាំទ្រថា អ្នកនាងស្ទើរតែទទួលយកមិនបានឡើយ ដោយសារតែកន្លងមកនាងរស់នៅជាមួយនឹងសំឡេង ជីវភាពមានបានក៏ដោយសារតែសំឡេងដែរ ប៉ុន្តែបែរជាមកជួបបញ្ហាខូចបំពង់សំឡេងធ្ងន់ធ្ងរបែបនេះទៅវិញ។ អ្នកនាងបានទៅពិនិត្យបំពង់.ក ហើយគ្រូពេទ្រណែនាំឱ្យព្យាបាលរយៈពេល ២ ខែសិន ដើម្បីតាមដានស្ថានភាព។

ងាកមកលោក ជួប កក្ដដា ហៅកញ្ញា រ៉ូលីន វិញ នៅដើមឆ្នាំ២០២២នេះ ក៏ជួបគ្រោះស៊យ ដាច់សរសៃជើង តែមិនបានបង្ហើបឱ្យដឹងមូលហេតុបណ្ដាមកពីគ្រោះថ្នាក់ដោយអ្វីនោះទេ។ តែ រ៉ូលីន ត្រូវការកម្លាំងលើកទឹកចិត្ដយ៉ាងខ្លាំង ហើយអំឡុងពេលនេះ រ៉ូលីន ក៏សុំទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលបានអញ្ជើញលោក ហើយមិនបានទៅចូលរួម។ តារាប្រុសនិយមតែងខ្លួនស្រីរូបនេះបានអះអាងថា លោកនឹងត្រូវសម្រាកពីសិល្បៈរយៈពេល ១ខែសិន ដើម្បីព្យាបាលរបួសជើង។

ចំពោះក្រុមគ្រួសារអ្នកនាង យក់ ឋិតរដ្ឋា វិញ កូនប្រុសអ្នកនាងរបួសបាក់ដៃ ក្នុងថ្ងៃខួបកំណើតខ្លួនតែម្ដង។ លោក ឃុំ ប៉ុណ្ណាដែត ស្វាមី អ្នកនាង យក ឋិតរដ្ឋា បានបង្ហោះរូបភាពឱ្យមហាជនអ្នកគាំទ្រដឹងថា កូនប្រុសអ្នកទាំងពីរ ជួបគ្រោះថ្នាក់បាក់ដៃខាងឆ្វេង ពិតជាគួរឱ្យអាណិតខ្លាំងមែនទែន។ លោក ឃុំ ប៉ុណ្ណាដែត បានឱ្យដឹងថា កូនប្រុសរបស់លោកដែលជួបគ្រោះថ្នាក់បាក់ដៃក្នុងពេលនេះ មានឈ្មោះថា ឃុំ រដ្ឋាណាលីឌី ហៅ តុងតុង និងជាកូនទី២ របស់លោក ។ ហើយមូលហេតុនៃការបាក់នោះលោកក៏មិនបានដឹងច្បាស់ដែរ ព្រោះលោកនៅកន្លែងធ្វើការ ឯកូនលោកនៅឯសាលារៀន លោកបានត្រឹមដឹងថា មានក្រុមការងាខាងសាលា បាន ​Call មកប្រាប់ថា កូនលោកជួបគ្រោះថ្នាក់បាក់ដៃក្នុងពេលដែលរត់លេង និងប្រើឧបករណ៍ផ្សេងៗនៅក្នុងសួនកុមាររបស់សាលាដែលកូនរបស់លោកបានរៀន៕

Telegram-Troryorng
Share.