បាត់ដំបង៖ ប្រធានអង្គការ TPO ខេត្តបាត់ដំបងម្នាក់ ត្រូវម្ចាស់ផ្ទះប្រកាន់គិតឆ្វេង រួចទាញពូថៅកាប់ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:លោកចុះអប់រំណែនាំដល់ពលរដ្ឋក្នុងសហគមន៍ ​កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២ ២ ត្រង់ចំណុចក្រុមទី១៩ ក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមសម្ថកិច្ចស្រុកសង្កែ បានប្រាប់ឲ្យដឹងថា ដោយសារគ្រួសារជនដៃដល់ជាគ្រួសារក្រីក្រនៅក្នុងភូមិ ទើបនៅថ្ងៃកើ តហេតុ ជនរងគ្រោះបានចុះទៅផ្ទះផ្ទាល់តែម្នាក់ឯង ក្នុងគោលបំណងណែនាំអប់រំចង់ឲ្យកូនស្រីរបស់ជនបង្កអាយុ ៧ឆ្នាំម្នាក់ ទទួលបានការបណ្តុះបណ្តាល និងបានការឧបត្តម្ភគាំទ្រផ្សេងៗ។ ហើយភ្លាមៗនោះជនបង្កបានស្ទុះទៅ ទាញ យកពូថៅមកកាប់ទៅលើជនរងគ្រោះជាច្រើនពូថៅបណ្តាលដេកស្លាប់នៅក្នុងថ្លុកឈាមតែម្តង។

ជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ ឆ្នាំរស់នៅក្រុមទី៥ ភូមិបែក ចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មានមុខងារជាប្រធានសាខាអង្គការគាំទ្រវិបត្តិផ្លូវចិត្តTPO ខេត្តបាត់ដំបង។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលស្រុកសង្កែ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័ុយបា នភ្លាមៗ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាកា ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.