ស្រុកកំពង់សីលា៖ រថយន្ត១គ្រឿង បើពេលភ្លៀងរលឹម បានរអិលបុកបង្កាន់ដៃស្ពាន ស្របពេលមានរថយន្ត១ គ្រឿងទៀតមកពីក្រោយ គេចមិនទាន់ជ្រុលបុកពីក្រោយក្រឡាប់ផ្ងារជើងនៅលើផ្លូវ​ ​។​

ហេតុការណ៍នេះ បានកើយឡើងកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងពេលមានភ្លៀងរលឹម ក៏មានរថយន្ត១គ្រឿងម៉ាក HY UDIA ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ3C-0255 សណ្តោងរុឺម៉កកុងតៃនឺ បើកបរទិសដៅភ្នំពេញ-ព្រះ សីហនុ បានរអិលចង្កូតមកផ្លូវខាងឆ្វេង ហើយប៉ះនឹងបង្កាន់ដៃស្ពាន​ ខណៈនោះក៏មានរថយន្ត០១គ្រឿងទៀតម៉ាក HINO ពណ៌សពាក់ផ្លាកលេខភ្នំពេញ 5A-3722 សណ្តោងរ៉ឺម៉កបែន ដែលបើកមកពីក្រោយស្របទិសគ្នាគេចមិនទាន់ ជ្រុលបុកណ្តាលឲ្យក្រឡាប់ ។ តែសំណាងល្អដែលមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ គឺគ្រាន់តែខូចខារថយន្តប៉ុណ្ណោះ ។

អ្នកបើកបរទី១មាន ឈ្មោះ សេង រិទ្ធីវឌ្ឍា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអុង ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកឯម្ចាស់រថយន្តទី២ មានឈ្មោះ ប៊ុន ថាវី ភេទប្រុស អាយុ ២៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុកកំពង់សីលា បានចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍៕

Telegram-Troryorng
Share.