បើតាមការបង្ហោះនៅលើហ្វេសប៊ុកផេកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា Cambodia International Film Festival បានឱ្យដឹងថា ភាពយន្ដដំបូងដែលចូលខ្លួនមកបង្ហាញមហាជននោះមានចំណងជើងថា « Same Same But Different » ដែលមានបញ្ចាំងនៅយប់ថ្ងៃសុក្រ ទី៤ ខែមីនា នេះវេលាម៉ោង ៦ល្ងាច នារោងភាពយន្ដ CINE HUB។

ភាពយន្ដនេះ ត្រូវបានផ្អែកលើរឿងពិតរបស់ Benjamin Prufer និង Sreykeo Solvan។ រឿងរ៉ាវស្នេហាដែលនឹកស្មានមិនដល់ និងមិនច្បាស់លាស់របស់ ស្រីកែវ នារីបារម្នាក់អាយុ ២១ ឆ្នាំនៅភ្នំពេញ និង Ben ជានិស្សិតជនជាតិអាឡឺម៉ង់ ធ្វើដំណើរកម្សាន្តរដូវក្តៅក្រោយបញ្ចប់ការសិក្សានៅកម្ពុជា។ ពេល Ben ត្រឡប់​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ គាត់​បាន​រក​ឃើញ​ថា ស្រីកែវ បានធ្លាក់ខ្លួនឈឺ ហើយ​គាត់​ស្ម័គ្រត្រលប់មកមើលថែរក្សា​នាង។ តាមផ្លូវមកវិ គាត់បានប្រលូកក្នុងពិភពលោកមួយដែលមិនមែនភាពស្មើភាព ហើយជាពិភពលោកមួយដែដែលការលើកទឹកចិត្តមិនតែងតែមានភ្ជាប់ជាមួយភាពបរិសុទ្ធ។ ដំណើររឿងនឹងលាតត្រដាងពីជីវិតស្នេហាមួយគូនេះ តើនឹងទៅជាយ៉ាងណា?

ភាពយន្ដ «Same Same But Different» ត្រូវបានដកស្រង់ចេញពីអត្ថបទប្រលោមលោករបស់ទស្សនា​វដ្តី​អាល្លឺម៉ង់​ ដោយលោក Benjamin Prüfer នៅឆ្នាំ២០០៦ និងបានបោះពុម្ភផ្សាយជាសៀវភៅប្រលោម​លោក​តែម្ដងនៅឆ្នាំ២០០៧។ ហើយក្រោយមកក៏បន្តបង្កើតឱ្យមានជាភាពយន្ដដ៏ជក់ចិត្តនេះនៅអំឡុងឆ្នាំ​ ២០០៩​-​២០១០​។ ភាពយន្ដនេះដឹកនាំសម្ដែងដោយលោក Detlev Buck រួមសម្ដែងដោយលោក David Kross និងតារាស្រីថៃ Apinya Sakuljaroensuk ដែលដើរតួជានាងកែវ។

«Same Same But Different» ត្រូវបានបង្ហាញនៅឯមហោស្រពភាពយន្តអន្តរជាតិ Locarno លើកទី៦២ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៩ ហើយ​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​មហោស្រព “Variety Piazza Grande Award” និងបានឈ្នះពានរង្វាន់ជាច្រើនដែលបានចាត់ទុកថា ជាភាពយន្ដមានគុណភាពនៃសិល្បៈស្រមើលស្រម៉ៃនិងគុណភាពភាពយន្ដអន្តរជាតិ។

ប្រសិនបើអ្នកចង់ទស្សនាភាពយន្ដនេះនៅយប់នេះ សូមកុំភ្លេចកក់សំបុត្រតាមរយៈ https://fb.me/e/1Hl6CLaUl និងបានទស្សនាដោយឥតគិតថ្លៃ៕

Telegram-Troryorng
Share.